ទីបំផុត កញ្ញា លឹម ចាន់សេរីរ័ត្ន ជាប់ជាបវរកញ្ញាគ្រងមកុដភ្នំពេញ មកជំនួសតំណែង ព្រះកាយ ច័ន្ទ ហើយ
ជាការពិតណាស់ កាលពីពេលថ្មីៗនេះបវរកញ្ញាឯក និង ជាតារាសម្តែងពហុជំនាញគ្រប់ទម្រង់ កញ្ញា ព្រះកាយ ច័ន្ទ បានធ្វើឱ្យមហាជន ជាពិសសេអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើល និង រន្ធត់ចិត្តមិនស្ទើរនោះទេ ក្រោយទទួលបានដំណឹងថានាងបានសម្រេចចិត្តលាលែងតំណែង Miss Grand Phnom penh ក្រោយគ្រងមកុដនេះបានមួយរយៈពេលខ្លី។
បន្ទាប់ពីការប្រកាសលាលែងតំណែងរបស់ ព្រះកាយ ច័ន្ទ ហើយ ស្រាប់តែនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ ខាងស្ថាប័ន Miss Grand Phnom Penh បានចេញសេចក្តីសម្រេចប្រកាសជាផ្លូវការ លើកកញ្ញា លឹម ចាន់សេរីរ័ត្ន លំដាប់រងទី ១ នៃកម្មវិធី Miss Grand Phnom Penh ឱ្យតំណាងតំណែង Miss Grand Phnom Penh ជំនួស ព្រះកាយ ច័ន្ទ ដើម្បីចូលរួមប្រកួត Miss Grand Phnom Penh 2024 នាពេលខាងមុខនេះ។
ស្របពេលដែលទទួលបានដំណឹងនេះភ្លាម បណ្តាមហាជនក៏ដូចជាអ្នកគាំទ្រលំដាប់រងទី ១ កញ្ញា លឹម ចាន់សេរីរ័ត្ន ក៏បានបង្ហោះសារអបអរដល់បវរកញ្ញារូបនេះពាសពេញនៅលើបណ្តាញសង្គមយ៉ាងព្រោងព្រាតដោយក្តីស្រលាញ់ និង ពេញចិត្ត ព្រោះថាបវរកញ្ញា លឹម ចាន់សេរីរ័ត្ន មិនត្រឹមតែមានរូបសម្រស់ស្អាត តែពោរពេញទៅដោយទេពកោសល្យ ចំណេះដឹង ក៏ដូចជាការប្រើប្រាស់ភាសាបានយ៉ាងល្អទៀតផង៕