រដ្ឋបាលរាជធានីចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងព្រះរាជពិធីបុណ្យ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស
នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងព្រះរាជពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលទិវង្គតនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤។
ដើម្បីរក្សាបាននូវសន្ដីសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងសេចក្ដីជូនដំណឹងដដែលនេះ រដ្ឋបាលរាជនីភ្នំពេញក៏បានបញ្ចៀសចរាចរជាបណ្ដោះអាសន្ននូវយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងទីតាំងប្រារព្ធព្រះរាជពិធីបុណ្យ ស្ថិតនៅវត្តឧណ្ណាលោម ចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៤។ សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងខាងក្រោម ៖