អបអរកម្ពុជា! កម្ពុជាឈ្នះពានរង្វាន់ទិសដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅអាស៊ី ២ ឆ្នាំជាប់គ្នា

កម្ពុជាគឺជាប្រទេសគោលដៅទេសចរណ៍មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រោះទឹកដីនៃកម្ពុជាមាននូវសម្បត្តិធម្មជាតិ និង វប្បធម៌ច្រើនឥតគណនា។ ជាពិសេស អ្នកទេសចរបរទេសតែងបានចាប់អារម្មណ៍នូវសិល្បៈវប្បធម៌ប្រពៃណីប្រទេសកម្ពុជា ព្រោះនៃភូមិភាគអាស៊ីអាគ្នេយ៍យើងនេះគ្មានប្រទេសមួយណាដែលមានអរិយធម៌ចំណាស់ជាងកម្ពុជាឡើយ។

ជារៀងរាល់ឆ្នាំចំនួនភ្ញៀវទេសចរតែងសម្រុកមកទស្សនាកម្ពុជា ហើយអ្វីដែលឱ្យគួរឱ្យកោតសម្គាល់នោះភ្ញៀវអន្តរជាតិគឺផ្តោតលើការទេសចរណ៍ផ្នែកវប្បធម៌ ពោលគឺប្រាង្គប្រាសាទ សិល្បៈរបាំ តន្ត្រី ប្រពៃណី និង ទំនៀមទម្លាប់ខ្មែរនេះឯង។

យ៉ាងណាមិញ យោងទៅតាមការវាយតម្លៃរបស់វេបសាយ World Travel Awards បានឱ្យដឹងថា នៅឆ្នាំ ២០២៣ កន្លងទៅ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងនាមជាប្រទេសជាប់ជាទិសដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅអាស៊ីប្រចាំឆ្នាំ ឬ Asia’s Leading Cultural Destination 2023។ ទន្ទឹមនឹងពានរង្វាន់ដ៏អស្ចារ្យនេះ ប្រជាជនកម្ពុជាពិតជាសម្ដែងក្តីសាទរជាខ្លាំងព្រោះថា ២ ឆ្នាំជាប់គ្នាហើយដែលកម្ពុជាជាប់ពានរង្វាន់នេះ ពោលគឺនៅឆ្នាំ ២០២២ និង ឆ្នាំ ២០២៣៕

អត្ថបទដែលជាប់ទាក់ទង