កម្លាំងបរិស្ថានការពារឧទ្យានជាតិវរៈជ័យ សហការជាមួយមន្ត្រីដែនជម្រកសត្វព្រៃសៀមប៉ាង បានរឹបអូសគំនរវល្លិ៍រមៀតប្រមាណជិត៤តោន

ខេត្តស្ទឹងត្រែង ៖ កាលពីពេលថ្មីៗនេះ កម្លាំងបរិស្ថានការពារឧទ្យានជាតិវរៈជ័យ សហការជាមួយមន្ត្រីដែនជម្រកសត្វព្រៃសៀមប៉ាងបានរឹបអូសគំនរវល្លិ៍រមៀតប្រមាណជិត៤តោនទៅរក្សាទុកក្រោយចុះល្បាតប្រទះឃើញ ពុំមានម្ចាស់គ្រប់គ្រង ។

លោកស៊ឹម ប៉ូលីន ប្រធានការិយាល័យឧទ្យានជាតិអោយដឹងថា ក្រុមរបស់លោកបានសហការជាមួយមន្ត្រីដែនជម្រកសត្វព្រៃសៀមប៉ាង បានចេញល្បាតរហូតដល់ចំណុចក្រោយភូមិសាស្ត្រ ភូមិសាម៉ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានប្រទះឃើញគំនរវល្លិ៍រមៀត មួយកន្លែងពុំម្ចាស់ (អញ្ញាតជន) ។

ក្រោយការប្រទះឃើញពុំមានអ្នកអះអាងជាម្ចាស់កម្លាំងឧទ្យានជាតិ ក៏បានដេក

យាមនៅទីនោះ លុះព្រឹកថ្ងៃទី២១ ដល់២២ ខែកុម្ភ: ឆ្នាំ២០២៤ លោកបានដឹកនាំកម្លាំងមន្ត្រីធ្វើការប្រមូល និងជួលគោយន្តអ្នកភូមិដឹកជញ្ជូនទៅរក្សាទុកស្នាក់ការឧទ្យានជាតិវីរៈជ័យ ។ ជាលទ្ធផលវល្លិ៍រមៀតដែលបានប្រមូលនោះមានចំនួន៦៥ការ៉ុង ប្រហែលជិត៤០០០គីឡូ ៕

អត្ថបទដែលជាប់ទាក់ទង