ជនជាតិចិន ប្រុស ស្រី ៣នាក់ លួចឆ្លងដែនខុសច្បាប់តាមរថយន្ដ ត្រូវបានកំលាំងអធិការដ្ឋាននគរបាលស្រុកឆែបឃាត់ខ្លួន
ព្រះវិហារ ៖ នៅថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២៤ កម្លាំងអធិកាដ្ឋាននគរបាលស្រុកឆែប បានបញ្ជូនខ្លួនមេឈ្មួញ ១នាក់ ដឹកជនជាតិចិនប្រុសស្រី ៣នាក់ លួចឆ្លងដែនខុសច្បាប់ មកកានការិយ៉ាល័យផ្នែកអន្ទោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីបន្តនីតិវិធី ។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ស៊ឹម សាយ អធិការនគរបាលស្រុកឆែប បានឲដឹងថា កម្លាំងនៃអធិការដ្ឋាននគរបាល ស្រុកឆែបបានដាក់ប៉ុស្ដិ៍ត្រួតពិនិត្យយ៉ាងតឹងរឹង នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន៣នាក់ រួមនឹងខ្មែរ ១នាក់ ដែលជាអ្នកបើករថយន្ដ ដឹកជនបរទេសសង្ស័យលួចឆ្លងដែនខុសច្បាប់។
ក្រោយពីត្រួតពិនិត្យជាក់ស្ដែង នៅទីទាំងប៉ុស្ដិ៍ត្រួតពិនិត្យក្នុងមូលដ្ឋានស្រុកឆែប កំលាំងសមត្ថកិច្ចនៅគោលដៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបណ្ដោះអាសន្ន រួមនិង រថយន្តមួយគ្រឿងដែលជាមធ្យោបាយដឹកជញ្ជូនអ្នកដំណើរ ។
ជនសង្ស័យនេះ ១.ឈ្មោះ-រ៉ុម ចំរើន អាយុ៣៥ឆ្នាំជនជាតិខ្មែរជាអ្នកបើកបរ។ ២.ឈ្មោះ shi jia yu ភេទស្រីអាយុ ២០ឆ្នាំ ជនជាតិចិន។
២.ឈ្មោះ Tang Jian hang អាយុ២៤ឆ្នាំ ជនជាតិចិន។
៣.ឈ្មោះ Li jie shuai អាយុ២៥ឆ្នាំ ជាជនជាតិចិន។ សមត្ថកិច្ចបានដកហូតបណ្តោះអាសន្ន រួមមាន លុយ៣០ដុល្លារ-លុយខ្មែរ ចំនួន១៨.០០០រៀល ទូរសព្ទចំនួន៤គ្រឿង រថយន្តមួយគ្រឿង ម៉ាក ALPHARD ពណ៍ខ្មៅផ្លាកលេខ ភ្នំពេញ2BH-7798 ១គ្រឿង ៕