ភ្ញាក់ផ្អើល! យឿន ពិសី ម្ចាស់ពាន Cambodia’s Got Talent ប្រកាសដំណឹងលែងលះប្រពន្ធ
ជារឿងដ៏ភ្ញាក់ផ្អើលសម្រាប់ទស្សនិកជនអ្នកគាំទ្រ ខណៈនៅយប់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ លោក យឿន ពិសី ម្ចាស់ពានរង្វាន់ Cambodia’s Got Talent រដូវកាលទី ១ បានប្រកាសក្ដែងៗនៅលើគណនីហ្វេសប៊ុកផ្លូវរបស់ខ្លួន បានបញ្ចប់ជីវិតគ្រួសារប្ដីប្រពន្ធហើយ បន្ទាប់ពីរៀបការរួមរស់ជាមួយគ្នាច្រើនឆ្នាំ និង ទទួលបានចំណងដៃកូន ២ នាក់។
ក្រៅពីប្រកាសដំណឹងដ៏ភ្ញាក់ផ្អើលស្មានមិនដល់មួយនេះជាសាធារណៈហើយ ក្នុងនោះ លោក យឿន ពិសី ក៏បានឱ្យដឹងបន្ថែមទៀតថា លោកសុំមិនបញ្ជាក់ពីមូលហេតុអ្វីទាំងអស់។ ដោយឡែកសម្រាប់កូនៗរបស់លោកវិញ លោកបានអះអាងថា លោកនឹងផ្ដល់អាហារកិច្ចដល់ពួកគេរហូតគ្រប់អាយុ ១៨ ឆ្នាំ។
យឿន ពិសី បានរៀបរាប់ទាំងស្រុងថា ៖ «ខ្ញុំបាទ យឿន ពិសី សូមជម្រាបជូនពុកម៉ែបងប្អូនដែលជា Fan គាំទ្ររូបខ្ញុំបាទទាំងអស់ឱ្យបានជ្រាបថា ចាប់ពីពេលនេះតទៅខ្ញុំបាទសូមបញ្ចប់ជីវិតគ្រួសារដែលមានឈ្មោះជាប្ដីប្រពន្ធជាមួយភរិយាខ្ញុំចាប់ពីពេលនេះតទៅ បាទចំពោះហេតុផលខ្ញុំសុំមិនបញ្ចេញបញ្ចូលអ្វីច្រើនទេ ព្រោះខ្ញុំមិនចង់បំពុលសង្គម ហើយខ្ញុំក៏មិនចង់ឱ្យសង្គមមួយនេះច្របូកច្របល់ដោយសាររឿងអស់ទាំងនេះទៀតដែរ ប៉ុន្តែសម្រាប់កូនៗទាំងពីររបស់ខ្ញុំខ្ញុំនឹងធានាចិញ្ចឹមគាត់ និងផ្ដល់អាហារកិច្ចជូនគាត់ចាប់ពីពេលនេះតទៅរហូតដល់គាត់មានអាយុ 18 ឆ្នាំ»៕