ករណីកាប់ប្លន់យកម៉ូតូ អ្នកដឹកជញ្ជូន E-Gets នៅខណ្ឌដង្កោ កម្លាំងនគរបាលឃាត់ជនសង្ស័យម្នាក់

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ សហការជាមួយអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូ នៅចំណុចមុខផ្ទះជួល ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង ២និង៣០នាទីយប់អាធ្រាត្រថ្ងៃទី២១ ខែកុម្ភៈ។

ជនសង្ស័យឈ្មោះ ឆាន កក្កដា មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ឃាត់ខ្លួននៅចំណុចឆ្នេរអណ្តូងទរ ស្ថិតនៅភូមិឬទ្ធីពីរ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ស សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ1KG-7310 ជារបស់ជនរងគ្រោះ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង