នៅសៀមរាប មានឡានក្រុង ដឹកពលរដ្ឋទៅមកឥតគិតថ្លៃ ពីក្រុងសៀមរាប ទៅក្រុងរុនតាឯកតេជោសែន

រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ បានបញ្ជាក់ឱ្យបានដឹងថា រដ្ឋបាលខេត្តបានចាប់ផ្ដើមដំណើរការអនុវត្តសាកល្បងរថយន្តក្រុងដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ ដែលគោលដៅចេញពីក្រុងរុនតាឯកតេជោសែនមកក្រុងសៀមរាប និងចេញពីក្រុងសៀមរាបទៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។

នៅក្នុងថ្ងៃទី​ ១ មានរថយន្តចំនួន ១០ គ្រឿង ក្នុងនោះរថយន្ត ៥ គ្រឿង ចេញពីក្រុងរុនតាឯកតេជោសែនមកក្រុងសៀមរាប និងរថយន្ត ៥ គ្រឿង ចេញពីក្រុងសៀមរាបទៅក្រុងរុនតាឯកតេជោសែន។ ក្នុងនោះគិតត្រឹមម៉ោង​ ១២ ថ្ងៃត្រង់​ ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ប្រជាពលរដ្ឋបានចូលរួមប្រើប្រាស់រថយន្តក្រុងដឹកជញ្ជូនសាធារណៈ ពេលព្រឹកក្នុងថ្ងៃដំបូង សរុបបានចំនួន ៣៨ នាក់ ស្រី ២ នាក់​ ក្នុងនោះ រថយន្ត​ ៥គ្រឿងចេញពីរុនតាឯកមកក្រុងសៀមរាប សរុបចំនួន ១១ នាក់ រថយន្ត​ ៥ គ្រឿងចេញពីក្រុងសៀមរាបទៅរុនតាឯក សរុបចំនួន ២៧ នាក់ ស្រី ២ នាក់។

សូមបញ្ជាក់ផងដែរថា​ ពេលវេលាចេញដំណើររថយន្តក្រុងដឹកជញ្ជូនសាធារណៈសួនច្បារហាត់ប្រាណមាត់ស្ទឹង សៀមរាបវេលាម៉ោង ០៦:០០ នាទីព្រឹក​ រហូតដល់ម៉ោង ១៨៖០០ នាទីល្ងាច​ និងចេញពីរុនតាឯកពីម៉ោង ០៦:០០ នាទីព្រឹក​រហូតដល់ម៉ោង ១៨៖០០ នាទីល្ងាច​៕

អត្ថបទដែលជាប់ទាក់ទង