គួរឱ្យសោកស្ដាយ! កែវ សុបញ្ញា ទើប Surprise ស្វាមី រឿងពពោះកូនដំបូង តែពេលនេះបែរជាបាត់បង់វិញ

ពិតណាស់ តារាចម្រៀងស្រី កែវ សុបញ្ញា ក្រោយពីបានចូលរោងការតាមប្រពៃណីជាមួយគូដណ្ដឹងក្លាយជាប្ដីប្រពន្ធបានជាង ១ ខែ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនកន្លងទៅ អ្នកនាងក៏បានប្រកាសដំណឹងល្អ ដែលបាន Surprise ស្វាមី និង គ្រួសារ ឱ្យដឹងថាអ្នកនាងកំពុងតែពពោះកូនដំបូងហើយ។

ខណៈនោះដែរ ក៏ទទួលបានការអបអរជាច្រើនពីមហាជន ក៏ដូចជាអ្នកសិល្បៈចំពោះតារាចម្រៀងស្រីរូបនេះ និង ស្វាមី ដែលបានក្លាយជាម្ដាយឪពុកគេផងដែរ។

ដោយឡែក មកដល់ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ ក៏ទទួលដំណឹងដ៏គួរឱ្យសោកស្ដាយទៅវិញ ដែលពេលនេះ តារាចម្រៀង កែវ សុបញ្ញា បានបាត់បង់កូនក្នុងផ្ទៃហើយ។

បើតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់អ្នកនាង កែវ សុបញ្ញា ដែលបង្ហោះសារដោយស្វាមីរបស់នាងបង្ហាញការសោកស្ដាយ និង លួងលោមភរិយាថា ៖ «ប្រយ័ត្នណាស់ បាត់បង់ណាស់ មកពេទ្យទាំងយប់ គាត់ចុកធ្លាក់ឈាម គាត់យំរហូតអាណិតប្រពន្ធណាស់ តែមិនដឹងជួយយ៉ាងម៉េច មិនអីទេ យើងអាចមានលើកក្រោយទៀតណា អូនកុំបារម្ភ ស៊ូៗ ប្រពន្ធសម្លាញ់ ប្រពន្ធបងរឹងមាំណាស់ កុំចុះចាញ់ត្រឹមតែប៉ុណ្ណឹង ស៊ូៗបងជាកម្លាំងចិត្តអូន រហូតទៅ ស្រឡាញ់អូន»។\

ទន្ទឹងនឹងនោះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើនបានចូលរួមសោកស្ដាយ និង ជួយលើកទឹកចិត្តដល់តារាចម្រៀង កែវ សុបញ្ញា ចំពោះការបាត់បង់នេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង