រថយន្តស្ព័រមួយគ្រឿង បើករត់គេចពីគោលដៅត្រួតពិនិត្យសមត្ថកិច្ច ម្តុំជិតវត្តអូត្រេះ បានបើកទៅបុកម៉ូតូគ្រឿង បណ្តាលឲ្យមនុស្ស ២នាក់ រងរបួសធ្ងន់
ក្រុងព្រះសីហនុ៖ នៅវេលាម៉ោងជាង ១១យប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ រថយន្តស្ព័រមួយគ្រឿង បើករត់គេចពីគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ចពេលយប់ ទៅដល់ម្តុំជិតវត្តអូត្រេះ បានបើកទៅបុកម៉ូតូគ្រឿង បណ្តាលឲ្យមនុស្ស ២នាក់ ជាភាគីម៉ូតូ រងរបួ.សធ្ងន់ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា សមត្ថកិច្ចបានឃាត់រថយន្តនេះទុក រួចក៏បានបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យផងដែរ ។
ក្រោយកើតហេតុ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចុះដល់កន្លែងកើតហេតុ និងដឹកនាំកម្លាំងចុះអន្តរាគមន៍ករណីនេះដោយផ្ទាល់៕