ស្វាគមន៍កូនផ្សោតទី២ ក្នុងឆ្នាំ២០២៤ មកក្នុងហ្វូងផ្សោតទន្លេមេគង្គ ដែលកើតចំថ្ងៃនៃក្តីស្រឡាញ់តែម្តង!
ក្រចេះ៖ ក្រុមអ្នកស្រាវជ្រាវនៃ រដ្ឋបាលជលផល និងអង្គការ WWF អង្កេតឃើញកូនផ្សោតទើបកើតមួយក្បាលនេះ ហែលក្នុងហ្វូងផ្សោតពេញវ័យចំនួន៧ក្បាលទៀត នៅក្នុងអន្លង់កាំពី នាខេត្តក្រចេះ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។
គួរដឹងថា សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ទុកជារតនសម្បត្តិជាតិមានជីវិតនៃប្រទេសកម្ពុជា ហើយសត្វដ៏មានតម្លៃនេះស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត។
យើងពួតដៃរួមគ្នាការពារសត្វផ្សោតទន្លេមេគង្គ និងលំហូរសេរីនៃទន្លេមេគង្គដែលទីជម្រករបស់ពួកវា ដើម្បីរក្សាធនធានដ៏មានតម្លៃឥតគណនានេះសម្រាប់កូនចៅជំនាន់ក្រោយៗទៀត! ពិតជារីករាយណាស់ ថ្ងៃនៃសេចក្តីស្រឡាញ់ឆ្នាំនេះ៕
ប្រភព៖ WWF