ករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ះគ្នារវាង រថយន្ត និងម៉ូតូ នៅចំណុចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៦៥-១៦៦ ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់
ស្រុកព្រៃនប់៖ (ព័ត៌មានបន្ថែម) ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ះគ្នារវាង រថយន្ត និងម៉ូតូ កាលពីវេលាម៉ោង០៧:៣០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៦៥-១៦៦ ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបណ្តាលឲ្យភាគីខាងម៉ូតូ អ្នកបើកបរជាម្តាយ បានស្លាប់ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកកូនស្រីទាំង២ រងរបួ…សធ្ងន់ កំពុងសង្គ្រោះនៅមន្ទីរពេទ្យ។
តាមសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង បង្កដោយរថយន្ដ ០១គ្រឿង HYUNDAI PORTER II ពណ៌ខៀវ ពាក់ផ្លាកលេខ ព្រះ សីហនុ 2C-3158 ដែលមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ និងអ្នកបើកបរ(មិនទាន់ស្គាល់អត្ត សញ្ញាណ)។
លុះមកដល់ចំណុចខាងលើ បានបើកបរគេចក្រឡុកទៅខាងឆ្វេងដៃរបស់ខ្លួន រួចជ្រុលទៅបុកជាមួយម៉ូតូ០១គ្រឿងចំពីខាងមុខពេញទំហឹង ម៉ាក HONDA DREAM ពណ៌ ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1AH-2214 ដែលមានទិស ដៅផ្ទុយគ្នាបើកបរដោយ ឈ្មោះ ឡូត សាឡែត ភេទស្រី ជាម្តាយ អ្នកបើកបរម៉ូតូ HONDA DREAM (ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ) និងអ្នករួមដំណើរ ចំនួន២នាក់ ជាកូន មានឈ្មោះ
១. សេក នាង ភេទស្រី អ្នករួមដំណើរម៉ូតូ HONDA DREAM (រងរបួសបាក់ជើងខាងឆ្វេង) ។
២.ឈ្មោះ ធាន់ ថុនា ភេទស្រី អ្នករួមដំណើរម៉ូតូ HONDA DREAM (រងរបួសបាក់ជើងខាងឆ្វេង) ។
បច្ចុប្បន្ន សាកសពជនរងគ្រោះជាម្តាយ ត្រូវបានសម្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកកូនស្រីទាំង២នាក់ ដែលរងរបួ…ស ត្រូវបានបញ្ជូនសម្រាកព្យាបាលនៅគ្លីនិចឯកជន លិ គឹមឌី ឃុំវាលរេញ រីឯវត្ថុតាង(រថយន្ដនិងម៉ូតូ) បានយកមករក្សាទុកជាបណ្ដោះអាសន្ននៅអធិការ ដ្ឋាននគរបាលស្រុកព្រៃនប់ ។
ដោយឡែកអ្នកបើកបររថយន្ដបានរត់គេចខ្លួនបាត់ក្រោយ ពេល កើតហេតុ សម្ថកិច្ចកំពុងស្រាវជ្រាវស្វែងរក។
បច្ចុប្បន្នរថយន្ត និងម៉ូតូ ត្រូវបានកម្លាំងផ្នែកជំនាញ យកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងអនុត្តតាមនីតិវិធី៕