តារាចម្រៀងស្រី យក់ ឋិតរដ្ឋា រំភើបស្រក់ទឹកភ្នែក ពេលស្វាមីបណ្ដូលចិត្តកាន់បាច់ផ្កា Surprise លើឆាកតន្រ្តី(វីដេអូ)
និយាយពីជីវិតប្ដីប្រពន្ធរយៈពេល ១៨ ឆ្នាំរបស់តារាចម្រៀងស្រី យក់ ឋិតរដ្ឋា និង ស្វាមីបណ្ដូលចិត្ត លោក ឃុំ ប៉ុណ្ណាដែត សព្វថ្ងៃកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រស្ងើចសរសើរចំពោះជីវិតគ្រួសារដ៏កក់ក្ដៅ និង មានសុភមង្គល។
ជាពិសេស កន្លងមកមហាជនអ្នកគាំទ្រតែងចាប់អារម្មណ៍សរសើរចំពោះលោក ឃុំ ប៉ុណ្ណាដែត តែងបង្ហាញពីកាតព្វកិច្ចជាស្វាមីដ៏សែនល្អ តាមមើលថែគាំទ្រការពារភរិយាគ្រប់កាលៈទេសៈ ខណៈភរិយាប្រឡូកសិល្បៈជាថ្មីទទួលរងសម្ពាធ និង បញ្ហាផ្សេងៗនោះ។
ជាក់ស្ដែង ថ្មីៗនេះ លោក ឃុំ ប៉ុណ្ណាដែត កាន់តែធ្វើឱ្យមហាជនស្ងើចសរសើរខ្លាំង ព្រមទាំងរំភើបជំនួសអ្នកនាង យក់ ឋិតរដ្ឋា ខណៈបានឃើញវីដេអូដែលលោកបានកាន់បាច់ផ្កាទៅ Surprise ភរិយាដល់ឆាកតន្រ្តីនៅ Pub មួយកន្លែង ធ្វើឱ្យអ្នកនាងរំភើបចិត្តខ្លាំងច្រៀងទាំងទឹកភ្នែក។
វីដេអូនេះ ត្រូវបានមហាជនអ្នកគាំទ្រ ធ្វើចែករំលែកពេញបណ្ដាញសង្គមភ្ជាប់ជាមួយក្ដីរំភើប ព្រមទាំងសរសើរពីភាពផ្អែមល្ហែម និង ក្ដីស្រឡាញ់មិនប្រែរបស់ប្ដីប្រពន្ធមួយគូនេះផងដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖