សម្តចមហាបវរធិបតី និង លោកជំទាវបណ្ឌិត លោកទាំងទ្វេបានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA)
ទារិកា លី ធីតា អាយុ ២ខែ មកពីភូមិដំរីកូន ឃុំជម្ពូវន្ត័ ស្រុកជុំគិរី ខេត្តកំពត មានអាការមិនប្រក្រតីនៃក្រអូបមាត់ ដែលធ្វើឱ្យពិបាកបៅ ហើយឈ្លក់ ដែលប្រឈមនឹងការប៉ះពាល់ដល់ការលូតលាស់ធ្ងន់ធ្ងរ ។
ដោយទឹកចិត្តមេត្តាសន្តោសពីសំណាក់សម្តចមហាបវរធិបតី និង លោកជំទាវបណ្ឌិត, លោកទាំងទ្វេបានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) បញ្ជូនក្មួយស្រីមកទទួលការព្យាបាលមន្ទីរពេទ្យកុមារជាតិ ។ក្រោយពីទទួលការពិនិត្យ ក្រុមគ្រូពេទ្យជំនាញ សហការជាមួយអង្គការ Smile Cambodia បានរៀបចំដបទឹកដោះគោលក្ខណៈពិសេស សម្រាប់តម្រូវក្រអូមមាត់ ហើយបានយកចិត្តទុកដាក់បន្តតាមដានការលូតលាស់សរីរាង្គជាប់ជាប្រចាំ រហូតដល់ក្មួយស្រីមានអាយុ៩ខែ នឹងរៀបចំផែនការធ្វើការវះកាត់ជូនគាត់ ។ ទឹកចិត្តដ៏ថ្លៃថ្លានេះ ធ្វើឱ្យក្រុមគ្រួសាររបស់ប្អូនស្រី មានក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។
រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។
សូមបញ្ជាក់ថា ក្មួយស្រី មកតាមរយ: ការចុះពិនិត្យ និងព្យាបាលជំងឺ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងបរិវេណអនុវិទ្យាល័យខ្ជាយ ភូមិព្រៃខ្ជាយ ឃុំស្នាតអញ្ឆិត ស្រុកជុំគិរី ខេត្តកំពត កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ៕
សូមអរគុណក្រុមគ្រូពេទ្យ TYDA