សិស្សសាលាបើកបរម៉ូតូឌុបគ្នាក្នុងល្បឿនលឿនដល់ផ្លូវកោង រេចង្កូតទៅបុកបង្គោលចំណាំងផ្លាត ដួលខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់និងស្រាល៣នាក់

ខេត្តប៉ៃលិន៖ នៅ ថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបើកម៉ូតូដួលដោយខ្លួនឯងនិងរេចង្កូតទៅបុកបង្គោលចំណាំងផ្លាតផ្លូវបាក់អស់ ២បង្គោល) បណ្តាលអោយរងរបួសមនុស្សចំនួន ៣នាក់ ស្រី ១នាក់(របួសធ្ងន់ចំនួន ១នាក់ និង របួសស្រាលចំនួន ២នាក់ស្រី ១នាក់ និងម៉ូតូ ១គ្រឿងខូចកំរិតធ្ងន់) ទិសដៅពីកើតទៅលិច នៅចំណុចផ្លូវកោង ស្ថិតក្នុងភូមិ អូរឬស្សីក្រោម ឃុំ សាលាក្រៅ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន ។

១- ម្ចាស់ម៉ូតូឈ្មោះ សារេឌួង វិសាល ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ផ្សារព្រំ ឃុំ ស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន ។បើកបរម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1D.3221 មិនពាក់មួកសុវត្ថិភាព (របួសធ្ងន់ បែកមុខ)។
២- អ្នករួមដំណើរឈ្មោះ ហុន ធារី ភេទ ស្រី អាយុ ១៤ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ភ្នំកុយ ឃុំ សាលាក្រៅ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន។ មិនពាក់មួកសុវត្ថិភាព (រងរបួសបែកក្បាលនិងត្រូវចង្កេះ នឹងជង្គង់ខាង ស្ដាំ ស្រាល)។

៣- អ្នករួមដំណើរឈ្មោះ ស្រី បញ្ញា ភេទ ប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ផ្សារព្រំ ឃុំ ស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន។ មិនពាក់មួកសុវត្ថិភាព (រងរបួសត្រូវជើងខាងឆ្វេង ស្រាល)។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះមកពីកត្តា មនុស្សបើកបរក្នុងល្បឿនលឿនដល់ផ្លូវកោង ខ្វះការប្រុងប្រយ័ត្ន និងមិនពាក់មួកសុវត្ថិភាពរេចង្កូតទៅបុកបង្គោលចំណាំងផ្លាតបណ្ដាលឱ្យបាក់បង្គោល២រួចដួលរងរបួស ។
ជនរងគ្រោះខាងលើត្រូវបានរថយន្តសង្គ្រោះ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
ចំណែកម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកសាលាក្រៅ រង់ចាំសាច់ញាតិមកយកទៅវិញ ៕

 

អត្ថបទដែលជាប់ទាក់ទង