ពិតជាសាហា វ ឃោរឃៅមែន ក្មេងគ្នាដឹងអីគ្នាតូចៗចឹងហ្នឹង
ស្វាយរៀង ៖ រហូតមកដល់ថ្ងៃទី១ខែកុម្ភះ ឆ្នំា២០២៤នេះ ជនសង្ស័យសមត្ថកិច្ចពុំទាន់ឃាត់ខ្លួនជនជនសង្ស័យបាននៅឡើយ ព្រោះជនសង្ស័យនេះ បានគេចខ្លួនចូលទៅទឹកដីប្រទេសវៀតណាម។
ប្រពន្ធកូននឹងបងប្អូនព្រួយបារម្ភខ្លាច ជនសង្ស័យនោះមកបង្កហេតុផ្សេងៗទៀត នៅពេលណាមួយដែលនឹកស្មានមិនដល់។
ប្រភពព័ត៌មានបានបញ្ជាក់ថា បុរសម្នាក់បានឈ្លោះប្រកែកជាមួយប្រពន្ធ តែបែរជាយកកូនមកគំរាម សម្លាប់ ដើម្បីអោយប្រពន្ធមកជួបខ្លួន។
បើយោងតាមពាក្យបណ្ដឹងរបស់ប្អូនថ្លៃស្រីបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ប៉ូលីស បានរៀបរាប់ក្នុងរបាយការណ៍ពាក្យបណ្ដឹងថា ជនសង្ស័យតែងតែឈ្លោះប្រកែកជាមួយប្រពន្ធហើយជេរប្រមាទ ដល់ បង ប្អូន ឪពុកម្ដាយក្មេក តា យាយ បុរសនោះបានប្រើអំពើហឹង្សាលើប្រពន្ធកូន ពេលប្អូនថ្លៃទៅឃាត់ បានប្រើហឹង្សាលើ ប្អូនថ្លៃស្រី ឃើញដូច្នេះប្ដីរបស់ប្អូនថ្លៃក៏បានចូលមកជួយឃាត់ក៏ត្រូវបុរសនេះ វាយចំគល់ ក មួយដៃយ៉ាងធ្ងន់ធ្ងរ នឹងបានគំរាមយកសាំងមកដុតផ្ទះចោលទៀតផង។
ប្រភពព័ត៌មានបានបញ្ជាក់ថា ករណីនេះកើតឡើងកាលពី យប់ថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២៣មកម្លេះ នៅភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។ បុរសនេះមានឈ្មោះ អុន ក្រី រស់នៅភូមិ ឃុំ ស្រុក ខេត្តខាងលើ។ ករណីនេះដែរ ប្អូនថ្លៃស្រី នឹងប្ដី បានប្ដឹងទាមទារសំណងជំងឺចិត្តចំនួនទឹកប្រាក់៦០០០០០០(ប្រាំមួយលានរៀល) នឹងបានសំណូមពរដល់សមត្ថកិច្ច មេត្តាជួយតាមចាប់ខ្លួនជនសង្ស័យ យកមកអប់រំធ្វើកិច្ចសន្យាបញ្ឈប់រាល់ទង្វើទាំងឡាយនេះផង ៕