សពយុវតីម្នាក់ ប្រទះឃើញអណ្ដែតទឹកហើយ នៅក្រោមស្ពានជ្រោយចង្វារ ព្រោះតូចចិត្តប្រឡងបាក់ឌុបធ្លាក់ បន្ទាប់ពីលោតទឹកពីលើស្ពានខ្សែកាបឫស្សីកែវ កាលពី២ថ្ងៃមុន
ភ្នំពេញ ៖ កាលពី ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤ នៅក្រោមស្ពានជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
យុវតីរងគ្រោះ១រូបនេះ ឈ្មោះវណ្ណ មុនីនាថ អាយុ២០ឆ្នាំ ជាសិស្សថ្នាក់ទី១២វិទ្យាល័យ ហ៊ុនសែនវត្តភ្នំ ទើបតែប្រឡងបាក់ឌុបធ្លាក់ និងស្នាក់នៅជាមួយឪពុកចិញ្ចឹម នៅផ្ទះជួលមួយកន្លែង ក្នុងក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ម្ដាយធំរបស់យុវតីរងគ្រោះបានឱ្យដឹងថា បន្ទាប់ពីប្រឡងបាក់ឌុបធ្លាក់ បានធ្វើឱ្យក្មួយរបស់គាត់តូចចិត្តខ្លួនឯង រួមផ្សំនឹងការស្ដីបន្ទោស ធ្វើឱ្យនាងបា.ក់ទឹកចិត្ត ហើយក៏បានគិតខ្លីលោតទឹកបែបនេះតែម្តង ។
ប្រភពព័ត៌មានឱ្យដឹងទៀតថា នៅវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ យុវតីរងគ្រោះរូបនោះ រួមនឹងប្អូនប្រុសជីដូនមួយម្នាក់ បានជិះម៉ូតូទៅញ៉ាំអី នៅជ្រោយចង្វា ។ លុះនៅពេលត្រឡប់មកវិញ ឆ្លងស្ពានខ្សែកាបឫស្សីកែវយុវសិស្សរូបនោះ ក៏បានឈប់ម៉ូតូលើស្ពាន រួចរត់ទៅតោងបង្កាន់ដៃស្ពានលោតចុះទៅក្នុងទន្លេ បញ្ចប់ជីវិតតែម្ដង ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បន្ទាប់ពីនាងលោ.តទឹកលិចបាត់ ក្រុមគ្រួសារក៏បានស្វែងរកនៅតាមដងទន្លេសាប តែរកពុំឃើញ ។ លុះនៅព្រឹកថ្ងៃទី៣១ ខែ មករា ឆ្នាំ ២០២៤ ប្រទះឃើញសព អណ្ដែតរសាត់នៅក្រោមស្ពានជ្រោយចង្វា ក៏បានហៅទូកនេសាទអូសសពចូលខាង នឹងដឹកបញ្ជូនទៅកាន់ឈាបនដ្ឋានវត្តទួលសង្កែ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕