ក្រសួងធម្មការ និងសាសនា បានបង្ហោះពីការចុះណែនាំ និងធ្វើកិច្ចសន្យាចំពោះគ្រូដែលអះអាងថាខ្លួនមានបារមីចូលសណ្ឋិតទាំង៦ រូប
ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល ក្រោយបានទស្សនាវីដេអូ គ្រូបារមីមួយចំនួនអះអាងថាពួកគេមានបារមី ចេះសូត្រធម៌ច្រើនភាសា ពុំមានប្រភពច្បាស់លាស់ នាំឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គម ចែករំលែកបន្តគ្នាព្រោងព្រាត។
ក្រោយមានករណីនេះជាហូរហែ គិតត្រឹមរសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤ នេះ ក្រសួងធម្មការ និងសាសនា បានបង្ហោះពីការចុះណែនាំ និងធ្វើកិច្ចសន្យាចំពោះគ្រូដែលអះអាងថាខ្លួនមានបារមីចូលសណ្ឋិតទាំងនោះ ចំនួន ៦ រូប ដែលមានដូចខាងក្រោម ៖