អគ្គនាយិកា MGC អ្នកនាង អ៊ឹម សុគន្ធា ទទួលបានសិទ្ធិគ្រប់គ្រងកម្មវិធីបវរកញ្ញាថ្មីមួយទៀតនៅកម្ពុជា
ប្រិយមិត្តដែលនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជា ប្រាកដជាបានជ្រាបហើយថា កម្មវិធីប្រកួតសម្រស់កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឬ Miss Grand Cambodia ចាប់ពីឆ្នាំ ២០២៣ មក មានការគ្រប់គ្រងដោយ អ្នកនាង អ៊ឹម សុគន្ធា។
យ៉ាងណាមិញ នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤ នេះ ស្រាប់តែនៅលើបណ្តាញសង្គមធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញ ហ្វេសប៊ុកផេកផ្លូវការរបស់ «Miss Cosmo Cambodia» បានប្រកាសថាអ្នកស្រី អ៊ឹម សុគន្ធា អគ្គនាយិកាគ្រប់គ្រងកម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា Miss Grand Cambodia បច្ចុប្បន្ន នឹងត្រូវក្លាយជានាយិកាថ្មីរបស់កម្មវិធីប្រកួតសម្រស់អន្តរជាតិ Miss Cosmo Cambodia ក្នុងឆ្នាំ ២០២៤ នេះ៕
