ឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញជាអធិបតី ពិធីសំណេះសំណាល និងចែកអំណោយជូនមន្រ្តីរាជការ ដែលមានជីវភាពខ្វះខាត ក្នុងឱកាសបុណ្យភ្នុំបិណ្ឌ
នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញជាអធិបតីចែកអំណោយជាអង្ករ និងថវិកា ដល់មន្រ្តីរាជការទាំង៥ អគ្គនាយកដ្ឋាន ចំណុះអោយក្រសួងព័ត៌មាន ដែលមានជីវភាពខ្វះខាត នាទីស្តីការក្រសួងព័ត៌មាន ។
ពិធីចែកអំណោយនាឱកាសនេះធ្វើឡើងដើម្បីអបអរពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលមានមន្រ្តីរាជការសរុបជាង ២០០ នាក់ បានមកទទួលអំណោយអង្ករម្នាក់ ២៥គីឡូក្រាម និងថវិកា ៤ មុឺនរៀល ៕