ផ្ទុះការសរសើរ! គ្រូពេទ្យនៅចិន បន្តពង្រឹងស្មារតីវះកាត់អ្នកជំងឺដោយជោគជ័យ ទាំងគ្រោះរញ្ជួយដីកំពុងវាយប្រហារ

គ្រូពេទ្យមួយក្រុមនៅខេត្ត Xinjiang ប្រទេសចិន កំពុងទទួលបានការកោតសរសើរជាខ្លាំង ក្រោយពួកគេបានធ្វើការវះកាត់ខួរក្បាលឱ្យអ្នកជំងឺម្នាក់ បានដោយជោគជ័យ ទោះបីអំឡុងពេលវះកាត់នោះ ជួបការរញ្ជួយដីពេញបន្ទប់ ដោយគ្រោះរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រ វាយប្រហារក៏ដោយ។

គួរឱ្យដឹងថា កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ខណៈពេល ក្រុមគ្រូពេទ្យកំពុងតែធ្វើការវះកាត់ខួរក្បាលលើអ្នកជំងឺម្នាក់ នាមន្ទីរពេទ្យ Aral តំបន់ Wu Thap ខេត្ត Xinjiang ក៏ស្រាប់តែមានគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយកើតឡើង។ បើតាមវីដេអូពីបន្ទប់វះកាត់ បានបង្ហាញឱ្យឃើញ គ្រឿងបរិក្ខារពេទ្យជាច្រើនក្នុងបន្ទប់ បានគ្រវីគ្រវាសដោយគ្រោះរញ្ជួយដី។ យ៉ាងណាមិញ ជាជាងភាពភ័យខ្លាចស្លន់ស្លោ គ្រូពេទ្យម្នាក់ បាននិយាយប្រាប់សមាជិកក្រុមរបស់លោកថា ៖«មានគ្រោះរញ្ជួយដីហើយ តាំងអារម្មណ៍ឡើងគ្រប់គ្នា!»

ក្រុមគ្រូពេទ្យទាំងអស់ បានតាំងស្មារតី បន្តការវះកាត់រហូតបានជោគជ័យ ដោយវីដេអូនេះដែរ ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គមនៅចិន រហូតទទួលបានការកោតសរសើរចំពោះគ្រូពេទ្យមួយក្រុមនោះព្រោងព្រាត ថាជាទេវតាអាវស សង្គ្រោះជីវិតមនុស្សពិតៗ៕ ទស្សនាវីដេអូនៅទីនេះ

អត្ថបទដែលជាប់ទាក់ទង