លម្អិតបន្ថែមជុំវិញ ករណីគ្រោះថ្នាក់ចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ៤
ខេត្តកំពង់ស្ពឺ-(ព័ត៌មាន បឋម ) មានគ្រោះថ្នាក់ចរាចរណ៍លេីផ្លូវជាតិ លេខ ៤ ម្តុំចំណោតលោកយា យម៉ៅពេជ្រនិល ចន្លោះគីឡូម៉ែត្រ លេខ១០៣-១០៤ រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងរងរបួស ធ្ងន់ ស្រាល ចំនួន១៤នាក់ ។
តាមរបាយការណ៍បឋម ពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺឲ្យដឹងថា៖ គ្រោះថ្នាក់ ចរាចរណ៍ នេះ កើតឡេីង រវាងរថយន្ដ ០២ គ្រឿង បេីកបរបញ្រ្ចាសទិសគ្នា ក្នុងនោះមួយគ្រឿង ជារថយន្ដ ទេសចរណ៍ សាំយ៉ុង ១៥ កៅអី និងមួយគ្រឿងទៀត ជារថយន្ដ ធំសណ្ដោងរុឺម៉ ក ដឹកថ្មខ្សាច់។
សមត្ថកិច្ច នគរបាល បញ្ជាក់ថា រថ យន្ដ ធំបើកបរ ទិសដៅពី ភ្នំពេញ ឆ្ពោះ ទៅ ខេត្ត ព្រះសីហនុ ចំណែករថយន្ត សាំយ៉ុង បើកបរទិសដៅពី ខេត្ដ ព្រះសីហនុ ទៅរាជធានី ភ្នំពេញ ៕