មហាជនជាច្រើន បាននាំគ្នាកោតសរសើរ និង អរគុណដល់ថ្នាក់ដឹកនាំខេត្តកែប ដែលបានរំលេចផ្ទាំងទង់ជាតិខ្មែរយ៉ាងល្អប្រណីត ត្រជាក់ភ្នែកនៅតាមដងវិថី
ថ្មីៗនេះ មហាជនជាច្រើន បាននាំគ្នាកោតសរសើរ និង អរគុណដល់ថ្នាក់ដឹកនាំខេត្តកែប ដែលបានរំលេចផ្ទាំងទង់ជាតិខ្មែរយ៉ាងល្អប្រណីត ត្រជាក់ភ្នែកនៅតាមដងវិថី បង្ហាញដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ កាន់តែពេញចិត្តចំពោះការទៅលេងកម្សាន្តខេត្តដ៏មានសក្ដានុពលមួយនេះ។
យោងតាមការបង្ហោះមួយរបស់គណនីហ្វេសប៊ុកឈ្មោះ Kuy Chan Kasal បានបង្ហោះពេលថ្មីៗនេះឱ្យដឹងថា ៖ «អរគុណថ្នាក់ដឹកនាំខេត្តកែប ដែលជួយកែសម្រួលដកផ្លាកផ្សព្វផ្សាយស្រាបៀរចេញ និង តែងតែយកចិត្តទុកដាក់អភិវឌ្ឍន៍ធ្វើយ៉ាងណាឱ្យខេត្តកែប មានភាពស្រស់ស្អាត និង រីកចម្រើន»។
យ៉ាងណាមិញ ក្រោយពីបានឃើញរូបភាពបង្ហោះមួយចំនួនពីគណនីហ្វេសប៊ុកខាងលើហើយ មហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនក៏បានសរសើរ និង លើកទឹកចិត្តឱ្យថ្នាក់ដឹកនាំខេត្តដទៃទៀត យកគំរូតាមខេត្តកែប ដោយតាំងនូវអត្តសញ្ញាណជាតិផ្សេងៗតាមដងផ្លូវ ដើម្បីលើកតម្កើនសោភ័ណ្ឌភាពតាមដងវិថីនានា៕