បទថ្មីរបស់ វណ្ណដា និង Awich បង្ហាញតួអក្សរខ្មែរ និង ល្បុក្កតោ លើកស្ទួយតម្លៃវប្បធម៌ជាតិ(វីដេអូ)
កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ កំពូលតារាចម្រៀងរ៉េប វណ្ណដា បានទម្លាក់ចម្រៀងថ្មីរបស់ខ្លួននៅក្នុងថ្ងៃខួបកំណើតរបស់លោកដូចជាឆ្នាំមុនៗ។ ក្នុងនោះ ចម្រៀងថ្មីចំណងជើង «6 Years In The Game» គឺកាន់តែពិសេស ដោយមានការចូលរួមសហការច្រៀងដោយកំពូលតារាចម្រៀងរ៉េបប្រទេសជប៉ុន Awich។
ជាការពិត ពីមួយបទទៅមួយបទ តារាចម្រៀងរ៉េបប្រចាំផលិតកម្មបារមីរូបនេះ មិនដែលធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះឡើយ ជាមួយបទចម្រៀងដ៏មានពីរោះ ទាក់ទាញ និង បង្ហាញពីអត្ថន័យផ្សេងៗក្នុងជីវិតរបស់លោក។
ជាក់ស្តែង ដូចបទ «6 Years In The Game» នេះដែរ វណ្ណដា បាននិពន្ធបញ្ជូលនូវការអានតួអក្សរខ្មែរ «កខគឃងចឆជឈញ» ចូលទៅក្នុងចម្រៀងទៀតផង។ លើសពីនោះ ក្រឡេកទៅមើល MV វិញ វណ្ណដា ក៏បានបង្ហាញនូវក្បាច់គុនល្បុក្កតោទៅកាន់ពិភពលោកថែមទៀតផង។
យ៉ាងណា ងាកទៅមើលការចុចចូលទស្សនាវិញនោះ បើគិតពីថ្ងៃបង្ហោះកាលពីល្ងាចថ្ងៃទី ២២ ខែមករា មកដល់ថ្ងៃទី ២៤ ខែមករា នេះ នៅលើ fb មានអ្នកចូលទស្សនាជាង ១ លាននាក់ហើយ។ រីឯនៅលើ Youtube វិញ MV «6 Years In The Game» របស់ វណ្ណដា និង Awich បានឈរនៅ Trending ចំណាត់ថ្នាក់លេខ ១៕