តារាស្រីហាយសូ រតនៈ ពិសី ត្រូវតុលាការកោះហៅឱ្យចូលខ្លួនដោះស្រាយ ពាក់ព័ន្ធករណីចេញសែកស្អុយ
ថ្មីៗនេះ លើបណ្ដាញសង្គមហ្វេសប៊ុកមហាជនអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ចែករំលែកខ្លាំង ក្រោយពីទទួលដំណឹងថាតារាចម្រៀង និង ជាតារាសម្ដែងស្រីដ៏ហាយសូរ រតនៈ ពិសី ត្រូវបានព្រះរាជអាជ្ញា កោះហៅ ទៅកាន់នាយកដ្ឋាននរគបាលព្រហ្មទណ្ឌ ឱ្យចូលខ្លួនសាកសួរពាក់ព័ន្ធនឹងករណីចេញសែកស្អុយ។
ក្នុងនោះ តាមរយៈដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤ កន្លងទៅបានឱ្យដឹងថា កញ្ញា កែវ ពិសី ហៅ រតនៈ ពិសី ត្រូវបានឱ្យបង្ហាញខ្លួននៅនាយកដ្ឋាននរគបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ដើម្បីសាកសួរលើបណ្ដឹងព្រហ្មទណ្ឌពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និង រំលោភលើទំនុកចិត្ត» តាមបណ្ដឹងដោយឈ្មោះ ផាន សុរិយា។
ខណៈទទួលដំណឹងនេះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ព្រមទាំងនាំគ្នាចែករំលែកបន្តគ្នាពាសពេញហ្វេសប៊ុក៕