ចែកគ្នាដឹង! នៅឆ្នាំ ២០២៤ មន្រ្តីរាជការ កម្មករនិយោជិត នៅសល់ថ្ងៃឈប់ចំនួន ២១ ថ្ងៃទៀត
យោងតាមអនុក្រឹត្យ ចុះថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ ២០២៤ បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៤ នេះប្រទេសកម្ពុជា នឹងមានថ្ងៃឈប់សម្រាកទាំងអស់សរុបរយៈពេល ២៣ ថ្ងៃ ហើយយោងតាមមាត្រា ១ នៃអនុក្រឹត្យ ថ្ងៃឈប់សម្រាកទាំងអស់មាន ៖
• ថ្ងៃទី ០១ មករា ទិវាចូលឆ្នាំសាកល
• ថ្ងៃទី ០៧ មករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍
• ថ្ងៃទី ០៨ មីនា ទិវានារីអន្តរជាតិ
• ថ្ងៃទី ១៣-១៤-១៥-១៦ មេសា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក
• ថ្ងៃទី ០១ ឧសភា ទិវាពលកម្មអន្តរជាតិ
• ថ្ងៃទី ១៤ ឧសភា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
• ថ្ងៃទី ២២ ឧសភា ពិធីបុណ្យវិសាខបូជា
• ថ្ងៃទី ២៦ ឧសភា ព្រះរាជពិធីច្រត់ព្រះនង្គ័ល
• ថ្ងៃទី ១៨ មិថុនា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ
• ថ្ងៃទី ២៤ កញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ្ញ
• ថ្ងៃទី ០១-០២-០៣ តុលា ពិធីបុណ្យភ្ជុំបិណ្ឌ
• ថ្ងៃទី ១៥ តុលា ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»
• ថ្ងៃទី ២៩ តុលា ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
• ថ្ងៃទី ០៩ វិច្ឆិកា ពិធីបុណ្យឯករាជ្យជាតិ
• ថ្ងៃទី ១៤-១៥-១៦ វិច្ឆិកា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក
• ថ្ងៃទី ២៩ ខែធ្នូ ទិវាសន្តិភាពនៅកម្ពុជា
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមមើលអនុក្រឹត្យ ដែលមានភ្ជាប់ជូនខាងក្រោម ៖