និស្សិតឆ្នាំទី៤ម្នាក់ជិះម៉ូតូបុកបង្កាន់ដៃស្ពានអាកាស៧មករាស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖និស្សិតឆ្នាំទី៤ម្នាក់ជិះម៉ូតូមកពីស្រុកដើម្បីទៅធ្វើការនៅពេលព្រឹក ក៏បានរ៉េចង្កូតទៅទៅបុកបង្កាន់ដៃស្ពានអាកាស៧មករាស្លាប់យ៉ាងអាណោចអាធ័ម។តាមប្រភពពត៌មានបានបញ្ជាក់ថា នៅមុនពេលកេីតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់សេរី២០១៤ពណ៌ខ្មៅ ជិះម្នាក់ឯងក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនយ៉ាងលឿនលុះបេីកមកដល់ចំណុចកេីតហេតុ ក៏ស្រាប់តែជនរងគ្រោះបានរ៉េចង្កូតទៅទៅផ្នែកខាងស្តាំ បណ្តាលឲ្យបុកបង្កាន់ដៃស្ពានអាកាស ចំណែកជនរងគ្រោះបោកទៅនឹងបង្គោលភ្លើងបណ្តាលឲ្យបែកក្បាល ចំណែកមួកសុវត្ថិភាព ធ្លាក់ពីលើស្ពានមកក្រោម។ ហេតុការណ៍នេះបានបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤នឹង៥០នាទីទៀបភ្លឺថ្ងៃទី២២ខែមករាឆ្នាំ២០២៤ នៅលើស្ពានអាកាស៧មករា ដែលស្ថិតនៅសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោករាជធានីភ្នំពេញ ។ សពមានឈ្មោះ ទុង សុខឿន ភេទប្រុសអាយុ 22 ឆ្នាំ ជានិស្សិតឆ្នាំទី៤ផ្នែក ប្រវត្តិវិទ្យា មានស្រុកកំណើតនៅខេត្តតាកែវ ។

អត្ថបទដែលជាប់ទាក់ទង