គេបានឃើញវត្តមានរបស់តារាចម្រៀងរ៉េប G-Devith បានទៅទទួលស្វាមគមន៍ Seungry យ៉ាងកក់ក្ដៅជាខ្លាំង(មានវីដេអូ)

កម្សាន្ត៖ កាលពីយប់មិញនេះ វត្តមានរបស់អតីតតារាចម្រៀង​កូរ៉េ​ Seungri បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង។ មិនតែប៉ុណ្ណោះ រូបលោកបានធ្វើពិធីខួបកំណើតរបស់ខ្លួន យ៉ាងសប្បាយរីករាយ នៅ​ឯ Prince Brewing ក្នុងទីក្រុងភ្នំពេញ។

ជាមួយគ្នានេះ គេបានឃើញវត្តមានរបស់តារាចម្រៀងរ៉េប G-Devith បានទៅទទួលស្វាមគមន៍ Seungry យ៉ាងកក់ក្ដៅជាខ្លាំង។ លើសពីនោះ លោក​ G-Devith ក៏បានឡើងច្រៀងចម្រៀងកូរ៉េរបស់ក្រុម Big Bang ជាមួយ Seungri ដែលជាអតីតសមាជិកនេះផងដែរ។

គួរបញ្ជាក់ផងដែរថា លោក ងួន ចាន់ដេវីត គឺជាអ្នកគាំទ្រមួយរូបរបស់ក្រុម Big Bang ដែលរូបលោកក៏នៅតែស្រឡាញ់គាំទ្រ Seungri ដ៏ដែល។ ពិសេស Seungri បាននិយាយថា លោកនឹងនាំ G-Dragon មកលេងស្រុកខ្មែរទៀតផង៕

ប្រភព៖ ​Seyhaheng

 

អត្ថបទដែលជាប់ទាក់ទង