សមត្ថកិច្ចនគរបាលព្រមទាំងកម្លាំងចម្រុះ និងកម្លាំងគណៈបញ្ជាការឯក ភាពរដ្ឋបាលស្រុកឯកភ្នំចុះបង្រ្កាប បទល្មើស នេសាទក្នុងភូមិសាស្រ្តស្រុកឯកភ្នំ

បាត់ដំបង៖ កាលពីថ្ងៃទី១៩ខែ មករា ឆ្នាំ២០២៤ អនុវត្តតាមយបល់ដឹកនាំរបស់លោ ក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ភួង ច័ន្ទតារ៉ា ស្នងការរងផែនការ ងារនគរបាលប្រឆាំងបទល្មើ ស សេដ្ឋកិច្ចនិងលោកវរសេនីយ៍ឯក អ៉ិម កុសល ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលប្រឆាំ ងបទ ល្មើសសេដ្ឋកិច្ចលោកវរសេ នីយ៍ឯក យី យក់សាននាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដឹកនាំកម្លាំងក្នុងការិយាល័យ សហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋាន កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងយោធភូមិភាគ៥កម្លាំងសឹករងខេត្តកម្លាំងស៊ើបការមណ្ឌល៥ សមត្ថកិច្ចបរិស្ថាន សមត្ថកិច្ចជលផលនិងកម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលស្រុកឯក ភ្នំដឹកនាំដោយលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ មន្ត្រីអធិការកិច្ច ដែលក្នុងនោះមានលោក ថេង សំណាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង តំណាងឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងបានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រកប់ឆេះ(អតីតឡូត៍នេសាទលេខ២) ក្នុងតំបន់រ៉ាមសារព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទទួលបានលទ្ធផលដូចខាងក្រោម៖
១-នេសាទជាលក្ខណៈសិប្បកម្មក្នុងកន្លែងអភិរក្សជលផល
២-កាប់បំផ្លាញ និងដុតចោលនូវ៖
⁃ សាច់ម៉ងប្រវែង២០០០ម៉ែត្រ
⁃ ឡុកចំនួន០៤ឡុក
⁃ បង្គោលចំនួន ២០០ដើម
⁃ ព្រលែងត្រីចម្រុះប្រមាណ ៥០គីឡូក្រាម។
ចំពោះវត្ថុតាងត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែង៕

អត្ថបទដែលជាប់ទាក់ទង