ជប៉ុន ក្លាយជាប្រទេសទី ៥ ក្នុងប្រវត្តិសាស្ត្រ បង្ហោះយានជាន់ដីភពព្រះចន្ទបានដោយជោគជ័យ

កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ យាន Smart Lander for Investigating Moon (SLIM) របស់ប្រទេសជប៉ុន បានជាន់ដល់ដីភពព្រះចន្ទបានដោយជោគជ័យហើយ ប៉ុន្តែខាងភ្នាក់ងាររុករកទីអវកាសរបស់ជប៉ុន (JAXA) មិនទាន់បានប្រកាសនៅឡើយទេថា បេសកកម្មរុករកលើភពព្រះចន្ទនេះ នឹងទទួលបានជោគជ័យឬក៏យ៉ាងណានោះឡើយ។

បើតាមការបញ្ជាក់ពី JAXA បានឱ្យដឹងថា បន្ទះសូឡានៃយាន SLIM គឺជួបបញ្ហាមិនអាចបង្កើតថាមពលបាន ដែលជាហេតុអាចធ្វើឱ្យបេសកកម្មនៅលើភពព្រះចន្ទ មានពេលវេលាតិចជាងការកំណត់។ យ៉ាងណាមិញ ខាងក្រុមហ៊ុន ជឿជាក់ថា យានតូចរបស់ពួកគេមួយនេះ នឹងអាចដំណើរការតាមការគ្រោងទុក ហើយទិន្នន័យដែលរកបាន នឹងត្រូវបញ្ជូនត្រឡប់មកភពផែនដីវិញ។

ជាមួយគ្នានេះដែរ លោក Hitoshi Kuninaka រួមទាំងវិទ្យាស្ថានផ្នែកអវកាស និង វិទ្យាសាស្ត្រផ្នែកអវកាស បានជឿជាក់ថា ប្រទេសជប៉ុន យ៉ាងហោចណាស់អាចទទួលបានជោគជ័យតូចមួយ ដែលបានស្ថិតក្នុងចំណោមប្រទេសក្នុងប្រវត្តិសាស្ត្ររួមមាន សហរដ្ឋអាមេរិក ចិន សូវៀត និង ឥណ្ឌា ដែលបានទទួលជោគជ័យក្នុងការបង្ហោះយានជាន់លើផ្ទៃដីភពព្រះចន្ទ៕

អត្ថបទដែលជាប់ទាក់ទង