មហាជនបើកភ្នែកធំៗ ពេលដឹងថ្លៃទឹកដោះរបស់កូនក្រមុំព្រះអង្គម្ចាស់ Mateen មិនដល់ ១ ពាន់ដុល្លារផង

មកទល់ពេលនេះ ព្រះរាជពិធីអភិសេកដែលបានប្រព្រឹត្តទៅរយៈពេល ១០ ថ្ងៃ របស់ព្រះអង្គម្ចាស់ Mateen និង Anisha ត្រូវបានបញ្ចប់ទៅជាផ្លូវការ តាំងពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤ កន្លងទៅនេះ ក្រោមការអបអរសាទរជាច្រើនពីសំណាក់មហាជន ទាំងក្នុង និង ក្រៅប្រទេស។

យ៉ាងណាមិញ ទាក់ទងនឹងនេះ មានមហាជនច្រើនណាស់ មានការចង់ដឹងពីថ្លៃទឹកដោះរបស់កូនក្រមុំព្រះអង្គម្ចាស់ Mateen នៅក្នុងពិធីរៀបអភិសេកនេះ ដោយម្នាក់ៗសង្ស័យថា ពិតជាថ្លៃខ្លាំងហើយ ដោយសារតែព្រះអង្គម្ចាស់ Mateen គឺជាកូនស្តេចមួយរូប នៅក្នុងប្រទេសប៊្រុយណេ ដែលជាប្រទេសមហាសេដ្ឋីប្រេងប្រចាំតំបន់អាស៊ីទៅហើយ។

យ៉ាងណាមិញ ការគិតរបស់មហាជនគឺពិតជាផ្ទុយស្រឡះ ព្រោះបើតាមសារព័ត៌មាន SUHO ដែលជាសារព័ត៌មានរបស់ចិន បានទម្លាយឱ្យដឹងថា ថ្លៃទឹកដោះដែលព្រះអង្គម្ចាស់ Mateen បានប្រគល់ឱ្យ Anisha គឺមានត្រឹម ១ ០០០ ដុល្លារប្រ៊ុយណេ ឬស្មើប្រហែល ៧៤៦ ដុល្លារប៉ុណ្ណោះ ដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះមើលទៅហាក់តិចជាងថ្លៃទឹកដោះរបស់រាស្រ្តសាមញ្ញទៅទៀត។

ដោយឡែក បើទោះជាថ្លៃទឹកដោះតិចពិតមែន តែបើក្រឡេកមកមើលការរៀបចំពិធីទាំងមូល គឺពិតជាធំអស្ចារ្យសម្បើមណាស់ ព្រោះបានធ្វើឡើងរហូតដល់ទៅ ១០ ថ្ងៃ ដែលអាចត្រូវចំណាយលុយរហូតដល់ ១០០ លានដុល្លារអាមេរិកឯណោះ ក្នុងការរៀបចំ និង ការទទួលភ្ញៀវនានា។ នេះក៏នៅមិនទាន់រាប់បញ្ចូលនូវគ្រឿងជំនូនផ្សេងៗ ព្រមទាំងគ្រឿងមាសគ្រឿងពេជ្ររបស់កូនក្រមុំនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង