ចិន កំពុងពិសោធមេរោគកូវីដប្រភេទថ្មី សាហាវខ្លាំងជាងមុន អាចបំផ្លាញខួរក្បាល អត្រាស្លា-.ប់ ១០០%

ថ្មីៗនេះ អ្នកវិទ្យាសាស្រ្តរបស់ប្រទេសចិន បានកំពុងតែសាកល្បងមេរោគកូរ៉ូណាប្រភេទថ្មី ដែលជាប្រភេទធ្ងន់ធ្ងរជាងមុន អាចបំផ្លាញទៅដល់ខួរក្បាល និង មានអត្រាស្លាប់រហូតដល់ទៅ ១០០ ភាគរយឯណោះ។

តាមព័ត៌មានបានឱ្យដឹងថា អ្នកវិទ្យាសាស្រ្តនៅទីក្រុងប៉េកាំង បានក្លូនមេរោគស្រដៀងទៅនឹងមេរោគកូវីដដែលមានឈ្មោះថា GX_P2V  ចេញពីសត្វពង្រូល ហើយបានចម្លងទៅសត្វកណ្តុរ ដែលគេបានធ្វើឱ្យមានប្រូតេអ៊ីនរបស់មនុស្ស ក្នុងគោលបំណងសង្កេតមើលថា តើការឆ្លងមេរោគនេះ នឹងមានប្រតិកម្មយ៉ាងណាទៅលើមនុស្ស។

តាមលទ្ធផល បានបង្ហាញឱ្យឃើញថា មេរោគមួយនេះ ពិតជាធ្ងន់ធ្ងរណាស់ វាអាចសម្លាប់សត្វកណ្តុរបានយ៉ាងលឿនក្នុងរយៈពេលត្រឹម ៨ ថ្ងៃ ពោលគឺអត្រាការស្លាប់មានពេញ ១០០ ភាគរយ ហើយគេក៏បានរកឃើញថា មេរោគបានចូលទៅបំផ្លាញខួរក្បាល និង ភ្នែកដោយផ្ទាល់តែម្តង។ យ៉ាងណាមិញ គេបានឱ្យដឹងទៀតថា បើទោះជាមេរោគនេះ ស្រដៀងទៅនឹងមេរោគកូវីដពិតមែន តែការបំប្លែងខ្លួន និង ការចម្លងទៅក្នុងរាងកាយរបស់មនុស្ស គឺមានការខុសប្លែកពីគ្នា។

លទ្ធផលនៃការស្រាវជ្រាវនេះដែរ បានធ្វើឱ្យមហាជន ពិតជាការភ្ញាក់ផ្អើល និង ភ័យខ្លាចមិនតិចឡើយ ព្រោះខ្លាចថាមេរោគនេះនឹងបែកធ្លាយចម្លងមកមនុស្ស ចំណែកសាស្រ្តាចារ្យ Francois Balloux ជាអ្នកជំនាញ​ខាង​ជំងឺឆ្លង ពីសកលវិទ្យាល័យមួយនៅអង់គ្លេសក៏បានឱ្យដឹងថា ការសិក្សាមួយនេះ ពិតជាមិនសមគួរសោះ វាគ្មានអ្វីដែលគួរឱ្យរៀនពីនេះបាន ហើយថែមទាំងមានឱកាសថ្លោះធ្លោយខ្ពស់ទៀតផង៕

អត្ថបទដែលជាប់ទាក់ទង