គ្រោះថ្នាក់នៅស្រុកពួក បណ្ដាលអោយស្លាប់ម្នាក់ របួសធ្ងន់ស្រាល៥នាក់

ខេត្តសៀមរាប៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និងចំនួន 5 នាក់ទៀតបានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បានកើតឡើង នៅរសៀល ថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៣ នៅលេីកំណាត់ផ្លូវក្រាលកៅស៊ូ(២០២) ស្ថិតក្នុងភូមិព្រលឹត ឃុំល្វា ស្រុកពួក។
គ្រោះថ្នាក់ចរាចរណ៍នេះ ដោយម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1T-5796 បុកនិងម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ (គ្មានស្លាកលេខ) បណ្តាលឲ្យស្លាប់មនុស្ស ០១នាក់.របួសមនុស្ស ០៥នាក់.ស្រី ០២នាក់.របួសធ្ងន់ ០២នាក់(ស្រី)និងរបួស របួសមធ្យម ០២នាក់÷

១/ឈ្មោះ ធា ធាក់ ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិរើល ឃុំរើល ស្រុពួក ខេត្តសៀមរាប (ស្លាប់)
២/ឈ្មោះ ឡាត ហេង ភេទប្រុស អាយុ៨ឆ្នាំ(របួសមធ្យម)
៣/ឈ្មោះ ឡាត សំណាង ភេទ ប្រុស អាយុ ៣ឆ្នាំ (របួសមធ្យម)
៤/ឈ្មោះ យាង មិត្ត (របួសធ្ងន់)
៥/ឈ្មោះ ធី នី ភេទប្រុស អាយុ ១៨ឆ្នាំ (មធ្យម )
៦/ ឈ្មោះ ហម ជឿង ភេទស្រី អាយុ ៤៣ឆ្នាំ នៅភូមិនគរភាស១ ឃុំនគរភាស ស្រុកអង្គរជុំ (ធ្ងន់)
ខូចខាត:ម៉ូតូ ២គ្រឿង១។ មូលហេតុសង្ស័យពាក់ផ្លាកលេខ សៀមរាប 1T 5796 បើកបរវ៉ាជែងខ្វះការប្រុងប្រយ័ត្ន៕

អត្ថបទដែលជាប់ទាក់ទង