កញ្ញា សុភ័ក្រ កុសុម៉ា បានសរសេរខេបសិនដ៏គួរឲ្យចាប់អារម្មណ៍ បើបានសាក់មុខចឹង ដឹងតែងើបមកស្អាតហ្មង
កម្សាន្ត៖ កាលពីថ្មីៗនេះ ពិធីការនីរូបស្រស់ សម្បុរសណ្ដែងបាយ កញ្ញា សុភ័ក្រ កុសុម៉ា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកបង្ហាញនូវសម្រស់ដ៏ស្រស់សោភា។ មិនតែប៉ុណ្នោះ រូបនាងបានសរសេរខេបសិនដ៏គួរឲ្យចាប់អារម្មណ៍ផងដែរថា បើបានសាក់មុខចឹង ដឹងតែងើបមកស្អាតហ្មង។
ជាមួយគ្នានេះ កញ្ញា សុកុម៉ា បានតុបតែងមុខបែបស៊ិចស៊ី ព្រមជាមួយរ៉ូបពណ៌ខ្មៅ កាន់តែធ្វើឲ្យនាងមានភាពជឿជាក់ មិនចង់លុបមុខចេញ។ ទន្ទឹមនឹងនោះ មហាជនក៏បាននាំគ្នាចុច Like និង ខមិនសរសើរគ្រប់ៗគ្នា អ្នកខ្លះថែមទាំងខមិនថា មិនបាច់សាក់ទេ មុខធម្មតាក៏ស្អាតដែរ។
គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះ ទទួលបានការស្រឡាញ់គាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់មហាជនចំពោះសមត្ថភាពក្នុងវិថីសិល្បៈតាំងពីកុមារភាពមកម្ល៉េះ។ បើនិយាយពីសម្រស់និងការតុបតែងខ្លួនវិញ រូបនាង តែងតែបង្ហាញនូវស្ទាយ៍ថ្មីៗ និង សម្រស់កាន់តែស្អាតពីមួយថ្ងៃទៅមួយថ្ងៃ៕
ប្រភព៖ Sopheak Kosoma