ប្រទេសថៃបានជួបហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួចមួយកន្លែង និង បានសម្លាប់មនុស្សអស់ ២៣ នាក់ ក្នុងខេត្តសុផាន់បុរី
គ្រាន់តែបើកក្បាលឆ្នាំ ២០២៤ ចូលមកមិនទាន់បានមួយខែផង នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ប្រទេសថៃបានជួបហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួចមួយកន្លែង និង បានសម្លាប់មនុស្សអស់ ២៣ នាក់ ក្នុងខេត្តសុផាន់បុរី។
យោងតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុករបស់ថៃបានបង្ហើបថា ហេតុការណ៍ផ្ទុះរោងចក្រនេះបានផ្ទុះឡើងនៅវេលាម៉ោង ៣:៣០ នាទីរសៀល ក្នុងខេត្តសុផាន់បុរី។ តាមការបញ្ជាក់បានឱ្យដឹងថា ករណីនេះគឺផ្ទុះដោយសារតែទុស្សេខ្សែភ្លើង ហើយមូលហេតុផ្សេងទៀតយ៉ាងណានោះសមត្ថកិច្ចកំពុងតែស្រាវជ្រាវ។
អ្វីដែលសោកស្តាយជាទីបំផុតនោះ តាំងពីថ្ងៃផ្ទុះមកទល់ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៣ នេះ រកឃើញអ្នកស្លាប់ចំនួន ២៣ នាក់ហើយ ចំណែកអ្នករងរបួសក៏មិនតិចដែរ៕