តារាចម្រៀងស្រី ទេព បូព្រឹក សម្រេចបំណងប្រាថ្នា បានថតបទចម្រៀង «ទេវរាជ» នៅលើទឹកដីប្រាសាទសំបូររព្រៃគុក
កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ តារាចម្រៀង ទេព បូព្រឹក និង លោក G-Devith បាននាំគ្នាធ្វើពិធីក្រុងពលី ដើម្បីត្រៀមរៀបចំការថតបទចម្រៀង «ទេវរាជ» នៅលើទឹកដីនៃប្រាសាទសំបូរព្រៃគុក។
យ៉ាងណាមិញ តារាចម្រៀងទេព បូព្រឹក ក៏បានបង្ហោះរូបភាពនៃសកម្មភាពការក្រុងពលី ត្រៀមថតបទចម្រៀង «ទេវរាជ» ដោយរៀបរាប់ថា៖ «ថ្ងៃនេះយើងខ្ញុំរៀបចំពិធីក្រុងពលី ដើម្បីរៀបចំថត M/V «ទេវរាជ» នៅលើដែនយសោធរ ដោយចាប់ផ្តើមពីថ្ងៃទី ១៦ រហូត ដល់ថ្ងៃទី ១៩ ដំណើរការនេះអាចរលូនទៅបានដោយមានការសហការ និង សម្របសម្រួលការងារពី ក្រសួងវប្បធម៌ និង វិចិត្រសិល្ប: ក៏ដូចជាអាជ្ញាធរអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក និង អាជ្ញាធរជាតិព្រះវិហារ»។
ក្រោយបង្ហោះរូបភាពទាំងនេះហើយ គេសង្កេតឃើញថាអ្នកគាំទ្ររបស់តារាចម្រៀង ទេព បូព្រឹក នាំគ្នាទទឹងរង់ចាំទស្សនាបទចម្រៀងខាងលើនេះយ៉ាងច្រើន ព្រមជាមួយការផ្ដល់ជាកម្លាំងចិត្តផងដែរ។
ដោយឡែកសម្រាប់ទីតាំងដែលបទ «ទេវរាជ» ជ្រើសរើសថតនោះគឺ ប្រាសាទសំបូរព្រៃគុក ដែលស្ថិតនៅក្នុងខេត្តកំពង់ធំ ហើយនេះក៏ជាបំណងប្រាថ្នារបស់តារាចម្រៀងស្រី ទេព បូព្រឹក្ស ក្នុងការផលិតវីដេអូចម្រៀងមួយបទនេះនៅលើទឹកដីបុព្វបុរសផងដែរ៕