ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង Thida Nuna អញ្ជើញធៀបការ ពូ ណម ច្រៀងអាយ៉ៃឆ្លើយឆ្លងតាម Chat

ពិតណាស់ ក្នុងសម័យទំនើប សម័យឌីជីថលក្នុងពេលបច្ចុប្បន្ននេះ ការអញ្ជើញភ្ញៀវកិត្តិយសដើម្បីចូលរួមក្នុងកម្មវិធីតូច-ធំនីមួយៗដូចជា ខួបកំណើត ឡើងគេហដ្ឋាន ជាពិសេសកម្មវិធីសិរីមង្គលអាពាហ៍ពិពាហ៏ ភាគច្រើនម្ចាស់កម្មវិធីមួយចំនួនតូចពុំទៅអញ្ជើញញាតិមិត្ត បងប្អូនស្និទ្ធស្នាលដោយផ្ទាល់នោះទេ ពោលគឺពួកគេទាំងនោះប្រើប្រាស់បណ្ដាញសង្គម ឬ Chat ជាដើម ដើម្បីទាក់ទងគ្នា។

ជាក់ស្ដែងថ្មីៗនេះ យោងតាមគណនី TikTok មានឈ្មោះថា «ilovekhsr» បានបង្ហោះបន្តនូវវីដេអូក្នុង Chat របស់តារាចម្រៀងបុរាណ ហើយក៏ជាអ្នកចម្រៀងអាយ៉ៃ ដែលត្រូវបានគេស្គាល់ឈ្មោះពិតថា ម៉ូ វ៉ាន់ធីតា ឬ Thida Nuna បាន Chat ទៅអញ្ជើញតារាកំប្លែង ពូណម ជាមួយនឹងបែបចម្រៀងអាយ៉ៃឆ្លើយឆ្លងគ្នាយ៉ាងពីរោះ ដើម្បីមកចូលរួមក្នុងកម្មវិធីមង្គលការរបស់ខ្លួន ធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គម ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។

ជាមួយគ្នានោះ ម្ចាស់គណនីខាងលើថែមទាំងបានភ្ជាប់ជាមួយនឹង Caption ទៀតថា ៖ «ពេលអ្នកអាយ៉ៃអញ្ជើញការ» ដែលកាន់តែធ្វើឱ្យអ្នកទស្សនាកាន់តែផ្ទុះសំណើចកាន់តែខ្លាំង។ គួរឱ្យដឹងផងដែរថា មង្គលការរបស់ស្រីស្រស់ Thida Nuna នឹងប្រព្រឹត្តនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣​ខាងមុខនេះហើយ៕ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ

អត្ថបទដែលជាប់ទាក់ទង