ទិដ្ឋភាពពិធីដង្ហែក្បួនអភិសេករបស់ព្រះអង្គម្ចាស់ Mateen និង ព្រះជាយា Anisha ពិតជាគគ្រឹងគគ្រេងណាស់

នៅក្នុងថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៣ នេះ ព្រះរាជពិធីអភិសេករបស់ព្រះអង្គម្ចាស់ Mateen និង Anisha ដែលបានប្រព្រឹត្តទៅរយៈពេល ១០ ថ្ងៃ បានឈានចូលដល់ថ្ងៃដង្ហែក្បួននៅតាមទីក្រុងហើយ។

នៅក្នុងថ្ងៃនេះដែរ គេទើបតែឃើញវត្តមានកូនកំលោះកូនក្រមុំទាំងគូជាមួយគ្នា ខុសពីពិធីរាល់ដង ដែលអ្នកទាំងពីរចេញមកម្តងម្នាក់។ ក្នុងលើកនេះ គេឃើញថាព្រះអង្គម្ចាស់ Mateen និង Anisha បានអង្គុយធ្វើពិធីមួយចំនួន នៅក្នុងរាជរាំងនៅមុខញាតិវង្ស និង មន្រ្តីជាច្រើនសិន ទើបចេញទៅធ្វើក្បួនដង្ហែតាមក្រោយ រួចក៏ត្រលប់មកក្នុងរាជវាំងវិញ។

នៅក្នុងក្បួនដង្ហែអ្នកទាំងពីរបានជិះនៅលើឡាន​ ដែលមានតៃកុងបើកឱ្យ ព្រមទាំងមានឡានជាច្រើនគ្រឿងហែហមពីក្រោយ ហើយក៏មានមនុស្សម្នាជាច្រើន មើលទៅទំនងជាមន្រ្តី បានដើរតាមក្បួនឡានជាច្រើននាក់យ៉ាងអធឹកអធមផងដែរ។

ក្បួនដង្ហែបានធ្វើដំណើរដោយសន្សឹមៗ ឯព្រះអង្គម្ចាស់ និង ព្រះជាយាក៏ងើបឈរបក់ដៃ ដោយទឹកមុខញញឹមប្រិមប្រិយទៅកាន់មហាជនដែលឈរចាំទស្សនានៅតាមផ្លូវ មើលទៅទាំងគូពិតជាស័ក្តិសមគ្នាខ្លាំងណាស់ មហាជនឃើញហើយពិតជាអត់សរសើរមិនបានឡើយ៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

អត្ថបទដែលជាប់ទាក់ទង