អ្នកផលិតមាតិកាបែបកំប្លែងស្ងួតលោក ផាន់រុង ដឹកដៃអនាគតភរិយាស្រស់ស្អាត ភ្ជាប់ពាក្យយ៉ាងអធឹកអធម

កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ កន្លងទៅនេះ អ្នកផលិតមាតិកាបែបកំប្លែងស្ងួតលោក ផាន់រុង បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ដោយស្ងាត់ៗលោក ផាន់រុង បានរៀបចំកម្មវិធីពិសាស្លាដក់កន្សែង ចូលចែចូវនារីស្រស់សោភាមួយរូបធ្វើជាអនាគតភរិយា។

អនាគតកូនក្រមុំរបស់លោក ផាន់រុង ក៏ត្រូវបានគេស្គាល់ជាអ្នកផលិតមាតិកាមួយរូបដែរ គឺកញ្ញា នាង ម៉ាលីកា ដែលបានមើលចិត្តគ្នាច្រើនឆ្នាំមកហើយ។

ក្នុងកម្មវិធីភ្ជាប់ពាក្យរបស់លោក ផាន់រុង ក៏បានឃើញវត្តមានសិល្បករ សិល្បការិនី ព្រមទាំងអ្នកផលិតមាតិកាល្បីៗជាច្រើនចូលរួមអបអរសាទរដល់អនាគតគូស្វាមីភរិយាថ្មីនេះផងដែរ៕

រូបភាព៖ Timeline Media

អត្ថបទដែលជាប់ទាក់ទង