ពេជ្រ សោភា បានបង្ហោះសារមួយដ៏មានអត្ថន័យនិយាយទៅកាន់គូដណ្ដឹងសំណព្វចិត្ត
បើនិយាយពីចំណងស្នេហ៍របស់អ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្កដា មហាជនដែលជាអ្នកគាំទ្រសុទ្ធសឹងតែបានដឹងរួចមកហើយថា អ្នកទាំងពីរបានសាងស្នេហ៍ជាមួយគ្នាជាច្រើនឆ្នាំមកហើយ ពោលគឺរយៈពេលជាង ៧ ឆ្នាំហើយ។
មកដល់នេះដែរ រយៈពេលជាង ១ ឆ្នាំហើយ ដែលអ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្កដា ដឹកដៃគ្នារៀបចំកម្មពិធីភ្ជាប់ពាក្យយ៉ាងធំដុំនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ។
ក្រោយប្ដូរឈ្មោះពីគូស្នេហ៍ទៅជាគូដណ្ដឹងជាង ១ ឆ្នាំនេះ អ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្កដា ក៏កាន់តែផ្អែមល្ហែម តែងបង្ហាញពីចំណងស្នេហ៍រវាងគ្នាលើបណ្ដាញសង្គម ដោយជាក់ស្ដែង ថ្មីៗនេះ ក៏បានឃើញអ្នកនាង ពេជ្រ សោភា បានបង្ហោះសារមួយដ៏មានអត្ថន័យនិយាយទៅកាន់គូដណ្ដឹងសំណព្វចិត្ត ពោលអរគុណ និង ទម្លាយឱ្យដឹងថាលោកបានចូលបំពេញក្ដីសុខឱ្យជីវិតនាង ចំពេលដែលនាងកំពុងឈឺចាប់បាក់ទឹកចិត្តស្ទើរតែសម្លាប់ខ្លួននោះ។
ក្នុងនោះ អ្នកនាង ពេជ្រ សោភា បានរៀបរាប់ថា ៖ «ពូដា ដើរចូលមកជីវិតខ្ញុំក្នុងពេលដែលខ្ញុំកំពុងឈឺចាប់បំផុត ខ្ញុំស្ទើរតែសម្លាប់ខ្លួន អរគុណពូដែលមិនធ្វើឱ្យមនុស្សស្រីដទៃមើលងាយខ្ញុំបាន ភាពស្មោះត្រង់របស់ពូគ្រប់គ្រាន់ហើយ ពូមិនចង់ឃើញខ្ញុំយំ មិនចង់ឃើញខ្ញុំគ្មានអារម្មណ៍ធ្វើការ ពូមិនសូវរំខានខ្ញុំតែពូតែងបារម្ភពីផ្លូវចិត្តខ្ញុំ (អរគុណមិត្តភក្តិ) ខ្ញុំធ្លាប់យំ ធ្លាប់ឈឺ ពូធ្លាប់ឃើញ ពូថាអាណិតខ្ញុំ មិនឱ្យជួបរឿងដូចមុនទេ ពូដាធ្វើបាន»៕