អគាររៀបមង្គលការនៅក្នុងតំបន់ Tuscany ប្រទេសអ៊ីតាលី បានបាក់រលំលើភ្ញៀវដែលកំពុងរាំក្នុងពិធី រងរបួសចំនួន ៣០ នាក់

អគាររៀបមង្គលការនៅក្នុងតំបន់ Tuscany ប្រទេសអ៊ីតាលី បានបាក់រលំលើភ្ញៀវដែលកំពុងរាំក្នុងពិធី រងរបួសចំនួន ៣០ នាក់។

បើតាមលោក Eugenio Giani មេដឹកនាំប្រចាំតំបន់ Tuscany បាននិយាយថា ហេតុការណ៍មួយនេះ បានកើតឡើងនៅយប់ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ អំឡុងពេលពិធីរៀបអាពាហ៍ពិពាហ៍មួយនៅក្នុងអគារនាទីក្រុង Pistoia។ លោក Giani បានបញ្ជាក់ឱ្យដឹងទៀតថា ខណៈភ្ញៀវប្រមាណ ៦០ នាក់កំពុងរាំសប្បាយ ស្រាប់តែភ្លាមៗ ជាន់ទី ២ បានបាក់រលំធ្លាក់មក បណ្ដាលឱ្យមនុស្ស ៣០ នាក់ បានធ្លាក់ចុះមករងរបួស ដោយក្នុងនោះ ៥ នាក់រងរបួសធ្ងន់។

គួរបញ្ជាក់ឱ្យដឹងថា ក្រុមសង្គ្រោះ និង ប៉ូលិសជាង ១០០ នាក់ ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុភ្លាមៗ និង បានជួយជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ។ បច្ចុប្បន្ន ខាងអាជ្ញាធរក្នុងតំបន់ កំពុងដាក់ការស៊ើបអង្កេតរកមូលហេតុបណ្ដាលឱ្យមានការបាក់រលំអគារនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង