ថារត់ទៅណាមិរួចទេ! ករណីក្មេងស្ទាវដេញកាប់គ្នា ហើយបុកចូលរថយន្ដអ្នកដំណើរនៅស្រុកជើងព្រៃ ស្រាវជ្រាវបង្ក្រាប ជនសង្ស័យ៦នាក់ និង ៤នាក់ជាជនដៃដល់
ខេត្តកំពង់ចាម ៖ កាលពីប៉ុន្មានថ្ងៃមុននេះ មានករណីក្មេងស្ទាវពីរក្រុមដេញកាប់គ្នាយ៉ាងអណាធិបតេយ្យ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ហើយភាគីម្ខាងបានគេចទៅបុករថយន្ដអ្នកដំណើរដែលមកពីបញ្ច្រាសទិស បណ្ដាលឲ្យស្លាប់ម្នាក់។ រហូតដល់នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ច បង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ដេញកាប់ និងវាយគ្នាទៅវិញទៅមក) បណ្ដាលឲ្យស្លាប់ និងរងរបួសធ្ងន់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៥ និង៤០នាទី នៅត្រង់ចំណុចបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។បច្ចុប្បន្នជនសង្ស័យខាងលើបាននាំមកកាន់នាយកដ្ឋាន រៀបចំប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕