នងការខេត្ត​សៀមរាប ចាប់ឃាត់បុគ្គលិកសណ្ដាប់ធ្នាប់អាជ្ញាធរជាតិអប្សរា ២ នាក់ ប្រើហិង្សាលើក្មេងលក់សត្វអណ្ដើកនៅមុខប្រាសាទអង្គរវត្តហើយ

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ នេះ បានជូនដំណឹងដល់សាធារណជនឱ្យបានដឹងថា កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ជាបុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ជាបណ្តោះអាសន្នដើម្បីបន្តអនុវត្តនីតិវិធីពាក់ព័ន្ធនឹងការប្រើហិង្សា ទៅលើក្មេងដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ធុមុខប្រាសាទអង្គរវត្ត។

ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានវីដេអូបង្ហោះមួយពាក់ព័ន្ធនឹងករណីប្រើអំពើហិង្សាលើក្មេងនៅបរិវេណមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ បង្កឱ្យមានការភ្ញាក់ផ្អើល និង មានការមិនពេញចិត្តជាខ្លាំងពីសំណាក់មហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក ដោយសារខាងមន្រ្តីនៅតំបន់អង្គរបានវាយទៅលើក្មេងប្រុសម្នាក់ ព្រោះតែមូលហេតុក្មេងប្រុសនោះ​យក​អណ្ដើក​មក​លក់​ឱ្យភ្ញៀវទេសចរនៅមុខប្រាសាទ។

យ៉ាងណាមិញ នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ ម្សិលមិញនេះ ខាងអាជ្ញាធរជាតិអប្សរា ក៏បានបង្ហោះសេចក្ដីប្រកាសព័ត៌មានមួយផងដែរ ដែលមានអត្ថន័យដូចក្នុងលិខិតខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង