កម្មករ កម្មការិនីជាង៣០នាក់ ដួលសន្លប់នៅរោងចក្រយីហោចូវយាន ផលិតសំម្លៀកបំពាក់ នៅស្រុកគងពិសី

កំពង៉ស្ពឺ៖ កម្មករ កម្មការិនី ដួលសន្លប់ នៅរោងចក្រ ចូវយាន ផលិតសំម្លៀកបំពាក់ ស្តិតក្នុងភូមិព្រៃពង្រ ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ តាមណ្តោយផ្លូវជាតិ៤១ចន្លោះបង្គលគីឡូម៉ែត្រលេខ១៦’១៧។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពី រសៀលថ្ងៃទី១១ខេមករាឆ្នាំ២០២៤នេះ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមានកម្មករកម្មការិនីសន្លប់ដោយមិនទាន់ដឹងមូលហេតុចំនួន៣៦នាក់កំពុងបំពេញភារកិច្ចក្នុងម៉ោងធ្វើការ។ ហើយកម្មករកម្មការិនីដែលសន្លប់ទាំង៣៦នាក់បានសំរាកនៅមន្ទីរសម្រាកព្យាបាលនិងសម្ភពព្រៃពង្រចំនួន៨នាក់ មន្ទីរសម្រាកព្យាបាលអង្គមេត្រីចំនួន១៨នាក់ ពិគ្រោះព្យាបាលសុភមង្គលចំនួន១០នាក់។
ប្រភពបានបន្តទៀតថាករណីនេះជំនាញកំពុងបន្តសហការស្រាវជ្រាវមូលហេតុនៃការដួលសន្លប់នេះ៕

អត្ថបទដែលជាប់ទាក់ទង