ប្រជាជនអង់គ្លេស នាំគ្នាចូលរួម Trending ចម្លែក ស្លៀកតែខោក្នុងជិះរថភ្លើង

ប្រជាជននាទីក្រុងឡុង ប្រទេសអង់គ្លេស ម្នាក់ៗកំពុងតែនាំគ្នាចូលរួម Trending មួយ ដែលហៅថា No Trousers Tube Ride ដោយក្នុងនោះមនុស្សទាំងប្រុសទាំងស្រី បានចំហល្វែងក្រោម​ ដោយមិនស្លៀកខោ មានតែខោក្នុង រួចនាំគ្នាដើរនៅទីសារធាណៈ ជាពិសេសគឺនាំគ្នាឡើងជិះរថភ្លើង។

ក្នុងនោះ បើទោះជាអាកាសធាតុនៅទីក្រុងឡុង កំពុងត្រជាក់ខ្លាំងយ៉ាងណាក៏ដោយ តែគេសង្កេតមានមនុស្សម្នាច្រើនណាស់ បានចូលរួម Trending មួយនេះ ។ មើលទៅពួកគេលេងស្ទីលតែអាវនៅល្វែងលើ តែល្វែងខាងក្រោម​ ក៏មិនមានមានអ្វីបិទបាំង ក្រៅពីខោក្នុងខ្លីមួយឡើយ ហើយម្នាក់ៗក៏បានដើរកាត់មុខគ្នាចុះឡើងដោយហាក់គ្មានការខ្មាសអៀនទៀតផង។

គួរឱ្យដឹងដែរថា No Trousers Tube Ride ត្រូវបានគេធ្វើឡើងតាំងពីឆ្នាំ ២០០៩ មកម្ល៉េះ នៅទីក្រុង New Yorkសហរដ្ឋអាមេរិក ដោយកាលនោះ មានអ្នកចូលរួម តែ ៧ នាក់ប៉ុណ្ណោះ តែដោយសារតែការធ្វើឡើងជារៀងរាល់ឆ្នាំ ក៏បានធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ ហើយបាននាំគ្នាយកមកធ្វើតាមនៅទីក្រុងរស់នៅរបស់ខ្លួនតែម្តង។ ដោយឡែក សម្រាប់គោលបំណងរបស់ វិញ គឺគ្រាន់តែការកម្សាន្តសប្បាយប៉ុណ្ណោះ មិនមានអ្វីផ្សេងទៀតឡើយ៕

អត្ថបទដែលជាប់ទាក់ទង