សមណសិស្ស ៥ អង្គនៃពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ សរសេរអក្សរខ្មែរស្អាត មួយតួៗដូចអក្សរពុម្ព

កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ក្រសួងធម្មការ និង សាសនា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ធ្វើឱ្យមហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនមានការចាប់អារម្មណ៍ និង បានចែករំលែកបន្តព្រោងព្រាត។

យោងតាមការបង្ហោះរបស់ក្រសួងធម្មការ និង សាសនា បានឱ្យដឹងថា ៖ «ភាសា គឺជាធាតុដ៏សំខាន់បំផុត នៃជាតិសាសន៍មួយ។ ក្រសួងធម្មការ និង សាសនា សូមកោតសរសើរចំពោះសមណសិស្សគ្រប់ព្រះអង្គបានសរសេរអក្សរជាតិបានយ៉ាងល្អ សូមលោកម្ចាស់គង់ជាសុខក្នុងផ្នួស» ដែលនេះជាសំណេរភ្ជាប់ជាមួយនឹងរូបភាពសមណសិស្សប្រមាណជា ៥ អង្គ និង អក្សរសរសេរដោយដៃផ្ទាល់ របស់ព្រះអង្គទាំង ៥ ដែលមានលក្ខណៈស្អាត គួរឱ្យកោតសរសើរ និង សរសេរបានយ៉ាងត្រឹមត្រូវ ព្រមទាំងមានរបៀបរៀបរយផងដែរ។

គួរឱ្យដឹងដែរថា សមណសិស្សទាំង ៥ ព្រះអង្គ ដែលសរសេរអក្សរស្អាតកំពុងទទួលបានការកោតសរសើរពីសំណាក់មហាជននេះដែរ សុទ្ធតែជាសមណសិស្សកំពុងសិក្សារៀនសូត្រនៅពុទ្ធិកវិទ្យាល័យ ជម្ពូវ័នសែនជ័យ ហើយក្រោយពីហ្វេសប៊ុកផេករបស់ពុទ្ធិក និង ក្រសួងធម្មការ និង សាសនា បានបង្ហោះរូបភាពបង្ហាញពីអក្សររបស់ព្រះអង្គមក មហាជនជាច្រើនបានបង្ហាញការកោតសរសើរ និង ពេញចិត្តជាខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់សមណសិស្សទាំងអស់ ដែលសុទ្ធតែជាធនធានកម្ររបស់ប្រទេស៕

 

អត្ថបទដែលជាប់ទាក់ទង