បង្ហាញមុខ ក្រុមចោរប្លន់២នាក់ ដែលប្រើដាវ កែច្នៃភ្ជង់ជនរងគ្រោះយកម៉ូតូអ្នកដឹកម្ហូបអាហារ នៅចំណុចផ្តុំដើមប្រេងខ្យល់ ស្ថិតនៅ កាំកូស៊ីធី ផ្លូវលេខ១០០៣ ក្រុមទី៩ ភូមិគង្គារផុស សង្កាត់ទួលសង្កែ

ភ្នំពេញ ៖ អធិការខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានបង្ហាញមុខ ក្រុមចោរប្លន់២នាក់ ដែលប្រើដាវ កែច្នៃភ្ជង់ជនរងគ្រោះយកម៉ូតូអ្នកដឹកម្ហូបអាហារ នៅចំណុចផ្តុំដើមប្រេងខ្យល់ ស្ថិតនៅ កាំកូស៊ីធី ផ្លូវលេខ១០០៣ ក្រុមទី៩ ភូមិគង្គារផុស សង្កាត់ទួលសង្កែ ទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤។ ដោយបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាល ខណ្ឌឫស្សីកែវ សូមជម្រាបជូនដល់បណ្តាអ្នកសារព័ត៌មាន និង ប្រជាពលរដ្ឋ ឱ្យបានជ្រាបថា៖ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៩:០៥នាទី មានករណីអំពើប្លន់ យកម៉ូតូ ត្រង់ចំណុចម្ដុំ ដើមប្រេងខ្យល់ ស្ថិតនៅកាំកូស៊ីធី ផ្លូវលេខ ១០០៣ ក្រុមទី៩ ភូមិគង្គារផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បង្កឡើង ដោយជនសង្ស័យចំនួន ០២នាក់ មានឈ្មោះ ជី សុបញ្ញារិទ្ធ និង ឈ្មោះ រ៉ាយ រ៉ាវុធ ជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ក្នុង គោលបំណងចេញធ្វើសកម្មភាពលួច ពេលធ្វើដំណើរមកដល់ ចំណុចកើតហេតុ ឃើញជន រង់គ្រោះឈប់ម៉ូតូឈរជុះនោមនៅតែ ម្នាក់ឯង ដោយមានសភាពស្ងប់ស្ងាត់ ជនសង្ស័យទាំង ០២នាក់ ក៏បានឈប់ម៉ូតូក្បែរកន្លែងកើតហេតុ រួចឱ្យជនសង្ស័យឈ្មោះ រ៉ាយ រ៉ាវុធ ជិះម៉ូតូទៅ មុន ចំណែកឯ ជនសង្ស័យឈ្មោះ ធី សុបញ្ញារិទ្ធ យកដាវកែច្នៃដែលលាក់ទុកក្នុងកែបម៉ូតូ កាន់ ដើរទៅភ្ជង់ក ជនរងគ្រោះឈ្មោះ សាក់ ពិសី គំរាមប្លន់យកម៉ូតូ ដោយមានការភ័យខ្លាច ជនរង គ្រោះក៏បានរត់គេចខ្លួនចេញ ភ្លាមនោះ ជនសង្ស័យក៏បានយកម៉ូតូជនរងគ្រោះជិះគេចខ្លួន ពេលនោះ ជនរងគ្រោះក៏បានរត់ដេញតាមពីក្រោយ និងស្រែកចោៗ ផ្អើលឆោឡោ ពេលអ្នកធ្វើ ដំណើរតាមផ្លូវឃើញក៏ជួយដេញតាមតែ ដេញមិនទាន់ ចំណែកឯជនសង្ស័យក៏បាននាំគ្នាជិះម៉ូ តូគេចខ្លួនបាត់។
វត្ថុតាងដកហូតម៉ូតូ ០១គ្រឿង ម៉ាក ធូដេ ពណ៌បៃតង ផ្លាកលេខ ភ្នំពេញ 1AC-7327 អត្តសញ្ញាណ ជនរងគ្រោះ – ជនរងគ្រោះឈ្មោះ សាក់ ពិសី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្ទះលេខ ១៦E២ ផ្លូវបេតុង ភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ សម្ភារៈ បាត់បង់ ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1IN-8015។

បើតាមការបំភ្លឺរបស់ជនរងគ្រោះ បានប្រាប់ថា រូបខ្លួនបានចេញពីផ្ទះជិះ ម៉ូតូតាមផ្លូវ បុរីអង្គរ លុះមកដល់ចំណុចកើតហេតុ បានឈប់ម៉ូតូចុះ បត់ជើងតូច ស្រាប់តែមានជនសង្ស័យ មិនស្គាល់អត្តសញ្ញាណបាន យកកាំបិតមកក្នង់កគំរាមយកម៉ូតូរបស់ខ្លួន ម៉ាកហុងដាឌ្រីម រួច ជិះ គេចខ្លួនបាត់។ បន្ទាប់ពីទទួលបណ្តឹងពីជនរងគ្រោះ លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ នគរបាលខណ្ឌឫស្សីកែវ បាន បញ្ជាឱ្យកម្លាំងនគរបាលខណ្ឌឫស្សីកែវ ចុះទៅត្រួតពិនិត្យកន្លែង កើតហេតុ និងបានស្នើសុំសហការពី ជំនាញការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ និង ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយ លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួល ផែនការងារនគរបាលព្រហ្មទណ្ឌ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯកជួន ណារិន្ន អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការ ស្រាវជ្រាវ ក្នុងរយៈពេល ០៤ថ្ងៃ សមត្ថកិច្ចបានកំណត់អត្តញ្ញាណជនស្ស័យបាន និងឈានដល់ ឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ បានត្រង់ចំណុច ផ្លូវលេខ ១០០៣ ក្រុមទី៩ ភូមិគង្គារផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ នៅថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២៤ វេលា ម៉ោង២៣:៣០នាទី ព្រមទាំងដកហូតម៉ូតូ ០១គ្រឿង ម៉ាក ធូដេ ពណ៌បៃតង។ តាមចម្លើយ សារភាពរបស់ជនសង្ស័យឈ្មោះ ធី សុបញ្ញារិទ្ធ បន្ទាប់ពីធ្វើសកម្មភាព បានសម្រេច រូបគេបានយកម៉ូតូទៅលក់ ឱ្យបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណដែលឈរនៅលើ ចិញ្ចើមផ្លូវម្តុំផ្សារឃ្លាំង រំសេវ បានប្រាក់ចំនួន ៧០០ដុល្លា ហើយបានយកមកចែកឱ្យ ជនសង្ស័យ ឈ្មោះ រ៉ាយ រ៉ាវុធ ចំនួន ៣០០ដុល្លារ នាំគ្នាស៊ីចាយ និង ប្រើប្រាស់គ្រឿងញៀនអស់។

ជនសង្ស័យទាំង ០២នាក់នេះ គឺជា មុខសញ្ញាសកម្ម និង មិនរាងចាល កន្លងមកជនសង្ស័យឈ្មោះ ធី សុ បញ្ញារិទ្ធ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ចាប់ឃាត់ខ្លួន បាន ពាក់ព័ន្ធធ្វើសកម្មភាពលួចម៉ូតូ ប្រព្រឹត្តនៅសង្កាត់ទួលសង្កែទី១ កាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២២ និងត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ចេញ ដីបង្គាប់ឱ្យឃុំខ្លួន លេខ៤៨៣០ “ខ”ដ.ឃ. ដ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ដាក់ឱ្យស្ថិត ក្រោម ការពិនិត្យពីបទ “លួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន” ប្រព្រឹត្តត្រង់ ចំណុចក្រោមជណ្តើរបន្ទប់ជួល ស្ថិតនៅ ផ្លូវលំ ក្រុមទី៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ កាលពី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ បង្គាប់ឱ្យឃុំខ្លួននៅមណ្ឌលអប់រំកែប្រែ ទី១(ម១)។ តាមចម្លើយរបស់ជនសង្ស័យទាំង ០២នាក់៖ ជនសង្ស័យ ឈ្មោះ ធី សុបញ្ញារិទ្ធ ធ្លាប់ធ្វើសកម្មភាពលួចម៉ូតូ ចំនួន ០២លើក ជាប់ពន្ធនាគារចំនួន ០១លើក រីឯជនសង្ស័យឈ្មោះ រ៉ាយ រ៉ាវុធ ធ្លាប់ធ្វើសកម្មភាពលួច និងជាប់ពន្ធនាគារចំនួន ០១លើក។ បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ រួមទាំងវត្ថុតាងដកហូត ម៉ូតូ ០១គ្រឿង ត្រូវ បាន ឃាត់ខ្លួន និងរក្សាទុក បណ្តោះអាសន្ននៅធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីសួរនាំបំភ្លឺ និងកសាងសំណុំរឿងពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការ ប្រព្រឹត្តអំពើហិង្សា បញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង