តារាចម្រៀង លី អុីវ៉ាធីណា រំឭកអតីតកាលធ្លាប់ឈរជើងច្រៀងដំបូងៗ បានលុយមួយថ្ងៃត្រឹមតែ ៣ ដុល្លារ
បើរំឭកពេលវេលាកន្លងកាលពីជិត ២០ ឆ្នាំមុន មហាជនដែលនិយមគាំទ្រស្តាប់បទល្បីៗនៅក្នុងផលិតកម្មរស្មីស្ទឹងសង្កែ ប្រាកដជាចាំច្បាស់ហើយតារាចម្រៀងស្រីដែលមានរៀងតូចច្រឡឹង សាច់សខ្ចីដូចបណ្តូលចេក មុខកូនកាត់ចិន កញ្ញា លី អុីវាធីណា ក៏ជាតារាស្រីមួយរូបដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងស្រទាប់យុវវ័យកាលពីអំឡុងឆ្នាំ ២០០៣។
ដ្បិតមិនទាន់គិតពីជីវិតគូពិតមែន តែបច្ចុប្បន្ននេះកញ្ញាកំពុងតែមមាញឹកខ្លាំងក្នុងការផលិតបទចម្រៀងដោយខ្លួនឯងបង្ហោះនៅលើបណ្តាញសង្គម Youtube ហើយសព្វថ្ងៃកញ្ញាកំពុងតែជោគជ័យទាំងអាជីពសិល្បៈ និង មុខជំនួញផងដែរ។
ស្រាប់តែថ្មីៗនេះ តារាចម្រៀងកូនកាត់ចិន លី អុីវ៉ាធីណា បានបង្ហោះរូបភាពដ៏កម្រប៉ុន្មានសន្លឹករំឭកអតីតកាលពីកន្លែងឈរជើងច្រៀងដំបូងនៅលើគណនីហ្វេសប៊ុក ដោយបានភ្ជាប់ជាមួយនឹងសារថា៖ «កន្លែងនេះហើយ..ជាកន្លែងដែរចេចេចាប់ផ្តើមច្រៀងដំបូងគេ…..មួយថ្ងែបានតែ 3 ដុល្លាទេ….ច្រៀងខ្មែរ និងចិន….»។ មកដល់ពេលនេះ កញ្ញានៅតែស្រស់ស្អាត និង ក្មេងជាងវ័យ ហើយតារាស្រីរៀងតូចច្រឡឹង សាច់សខ្ចីដូចបណ្តូលចេករូបនេះ នៅតែជាទីចាប់អារម្មណ៍ និង ស្ថិតនៅក្នុងដួងចិត្តអ្នកគាំទ្រជានិច្ច៕