អ្នកនាង កែវ ចាន់ និមល មើលទៅ ពិតជាលេចធ្លោ ពេលគ្រងរ៉ូបរំលេចដោយផ្កា បង្ហាញចង្កេះស្ដើង

ភ្នំពេញ៖ កាលពីថ្មី ៗ នេះ ពិធីការនីពូកែវោហាស័ព្ទ អ្នកនាង កែវ ចាន់ និមល បានចែកចាយ រូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គម របស់អ្នកនាង ដែលបានសម្រស់​ដ៏​ស្រស់​ស្អាត​ បើ​ទោះអ្នកនាង​បានសម្រាល​កូន​បាន​២​ដង​ក៏​ដោយ។

ជាក់ស្តែង ពេលចូលរួមក្នុងកម្មវិធីមួយកន្លែង កែវ ចាន់ និមល បានស្លៀកសំលៀកបំពាក់បែបសុភាពៗ ជំនួសឱ្យស្ទីលស៊ិចស៊ី ដោយបាន​ជ្រើសរើស​រ៉ូប​ដែល​ត្រូវ​នឹង​រាង​កាយ​របស់​អ្នកនាង​ ក៏ដូចជាវ័យ ដែលបានរក្សា​នូវ​រូបភាព​ដ៏​ស្រស់​ស្អាត ថ្លៃថ្នូរ សមសួនជាអ្នកម្តាយ​កូនពីរផងដែរ។

ក្នុងនោះផងដែរ អ្នកនាងបានគ្រងរ៉ូបរំលេចដោយផ្កា រហូតដល់ត្រឹមជង្គង់ ពណ៌ផ្កាឈូកស្រាល ដោយបានបង្ហាញចង្កេះដ៏តូច​ស្ដើងធ្វើឱ្យ  អ្នកនាង កែវ ចាន់ និមល មើលទៅ ពិតជាលេចធ្លោ ស៊ីគ្នាទៅនឹងការផាត់មុខ លើកសម្រស់ឱ្យកាន់ក្មេងជាងវ័យមួយកម្រិតទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង