តារាចម្រៀងនីកូ ចេញមុខមកបកស្រាយបន្ថែម ពីស្ថានភាព Jane ក្រោយជួបហេតុការណ៍ខុសបច្ចុទេសពេលថត MV

កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ មហាជនអ្នកគាំទ្រតារាចម្រៀងស្រីប្រចាំ 3F Music កញ្ញា Jane ដៃគូរបស់តារាប្រុស បាក់យ៉ុង ធ្វើឱ្យអ្នកគាំទ្រមានក្តីរន្ធត់យ៉ាងខ្លាំង ក្រោយពីឃើញវីដេអូក្រៅឆាកនៃការថត MV ថ្មីរបស់នាងជួបហេតុការណ៍ឆេះសម្លៀកបំពាក់។

ដោយមានការបង្ហោះនៅលើ Tik Tok ពីសកម្មភាពក្រៅឆាក ខណៈពេល កញ្ញា Jane កំពុងតែថត MV ថ្មី បញ្ចេញកាយវិការសុខៗ ស្រាប់តែភ្លើងដែលដុតឆាបឆេះអាវរបស់នាងភ្លាមៗ។ ក្នុងនោះដែរ ក្រោយពីមានហេតុការណ៍បែបនេះកើតឡើង ខាងផលិតកម្ម 3F Music ក៏បានចេញសេចក្តីជូនដំណឹង និង ជម្រាបពីស្ថានភាពរបួសរបស់កញ្ញា Jane ដោយពេលនេះ នាងរងការរលាកខ្លាំងត្រង់ក្បាលពោះ និង ចង្ការ។

យ៉ាងណាមិញ នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៤ តារាចម្រៀងនីកូ ក៏បានបង្ហោះសារនៅលើគណនីផេកផ្លូវការណ៍របស់ខ្លួនពីរឿងរ៉ាវខាងលើថា ៖ «ខ្ញុំរត់ទៅឱបប្អូនភ្លាម ស្លុតណាស់ ព្រោះក្បាលពោះរលាកខ្លាំង របកស្បែកមក ខ្ញុំសូមនិយាយពីមូលហេតុមុនថត ឈុតភ្ជាប់ និង ក្រដាស Magic នេះ Team work បានតេស្ត៍ដដែលៗ រួចហើយគឺឃើញថាវារលត់ភ្លាមរយះពេល ៣ វិនាទី ប៉ុន្តែការឆាបធ្វើឱ្យមានបព្ហាគឺឆាបមកពីស្បៃ ខ្ញុំបញ្ឃប់ការថតចោលភ្លាមៗ ទោះបីជាបទមួយនេះចំណាយច្រើនក៏ដោយ ស្ថានភាពភ្លាមៗសូម្បីតែខ្ញុំ និង ជេនក៏មិនដឹងដែរថា វាមានការរលាកខ្លាំង ព្រោះរយៈពេលនៃការឆេះគឺខ្លី បន្ទាប់ពីដោះឈុតចេញគឺបាននាំទៅកាន់មន្ទីពេទ្យដើម្បីលាងរបួស»។

តារាចម្រៀងលោក នីកូ ក៏បានបញ្ជាក់ពីស្ថានភាពរបស់ Jane ផងដែរថា ៖ «ពេលនេះគឺជេនបានធូស្បើយហើយ សូមអរគុណសម្រាប់ការបារម្ភ ហើយក៏សុំទោសមិត្តភក្តិបងប្អូន ដែលមើលដឹងថាអ្នករត់ទៅឱបជេនគឺជាខ្ញុំ ខ្ញុំមិនបានឆ្លើយតបទេ ព្រោះម្សិលមិញគឺខ្ញុំជាប់រវល់អត់បានកាន់ទូរស័ព្ទទេ»៕

អត្ថបទដែលជាប់ទាក់ទង